ក្រោយពីការរិះគន់យ៉ាងចាស់ដៃពីមហាជន ពេលនេះមន្ត្រីធ្វើលិខិតឆ្លងដែន ត្រូវបាននាយឧត្តមសេនីយ៍ កង សុខន សម្រេចចិត្ត…..

ក្រោយពីមានការរិះគន់យ៉ាងចាស់ដៃពីមហាជនក្នុងសង្គមហ្វេសបុក លោកស្រីវរសេនីយ៍ទោ គ្រី ណារី ដែលមិនព្រមទទួលប្រាក់រៀលពីប្រជាពលរដ្ឋដែលបានមកធ្វើលិខិតឆ្លងដែន ហើយថែមទាំងបានប្រើពាក្យសម្តីឈ្លើយដាក់ប្រជាពលរដ្ឋថែមទៀតផង ដែលជាហេតុធ្វើអោយប្រជាពលរដ្ឋខឹងសម្បារនឹងថតរូបបង្ហោះក្នុងបណ្តាញសង្គមហ្វេសបុក។

ដោយរឿងនេះត្រូវបានម្ចាស់គណនីឈ្មោះ Khmerlove Khmerlove Khmerlove បានបង្ហោះធ្វើការរិះគន់យ៉ាងខ្លាំងៗទៅលើមន្ត្រី ធ្វេីលិខិតឆ្លងដែនថា «អាសូរប្រាក់រៀលខ្មែរ​ មន្ដ្រីចរិតថ្លៃ មិនទទួលលុយជាតិខ្លួនឯង ជួយចែកចាយបន្ត​ ដើម្បីឱ្យ​ មានចំណាត់ការលើមន្ដ្រីថោកទាបនេះ។

ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋមួុយរូប សូមសួរទៅក្រសួងពាក់ព័ន្ធកន្លែងធ្វេីលិខិតឆ្លងដែនថា ហេតុអ្វីបានមិនទទួយយកលុយខ្មែរ?(ពេលខ្ញំុអោយលុយខ្មែរ៤០០០០០៛មន្រ្តីទារ៤២០០០០៛ដល់ពេលខ្ញុំសួរថាខុសតម្លៃហាងឆេងខ្លាំងម្លេះមន្រី្តធ្វេិចរឹកច្រងេងច្រងាងថាមិនយកលុយខ្មែរវិញ ហេីយថែមទាំងអោយខ្ញុំទៅរកលុយដុល្លារអោយបានបានយក)។ ហេីយសុំសួរថាមន្រ្តីចរឹករឹកពារបែបនេះមែនដែរយកមកបម្រេីប្រជាជន?😡😡😡ទេីបជួបផ្ទាល់ខ្លួនឯងតែម្តង😡😡😡»។

ដោយឡែកពេលនេះលោកស្រីវរសេនីយ៍ទោ គ្រី ណារី ត្រូវបាន នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៅថ្ងៃ១៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានសម្រេចចិត្តដកលោកស្រីចេញពី នាក់ការលិខិតឆ្លងដែនប្រចាំផ្សារ Aeon Mall ខណ្ឌសែនសុខ ដោយអោយមកកាន់ដំណែងនៅ នាយកដ្ឋានលិខិតឆ្លងដែនវិញ។

ការធ្វើបែបនេះផងដែរគឺដើម្បីត្រួតពិនិត្យ ហើយនិងធ្វើការពិចារណាទៅលើគោលការណ៍វិន័យនៃអង្គភាព ដែលអ្នកបានធ្វើខុសវិន័យដែលមិនព្រមទទួលប្រាក់រៀលខ្មែរ ក្នុងការធ្វើបំពេញបែបបទជូនប្រជាពលរដ្ឋ ហើយនិងបានប្រើពាក្យសម្តីមិនសមរម្យទៅកាន់ប្រជាពលរដ្ឋថែមទៀតផង។

For More Videos Amazing