ក្តៅ​ក្តៅ​!!! ពត៌មាន​បឋម! លោកឧកញ៉ា​ចិត្ត​ធម៌​ ឌួងឆាយ បានជួបជាមួយប្អូនប្រុស​ សាលិ​ ដែលចេះ​និយាយច្រើនភាសា​ នឹងបានសម្រេច​ឧបត្ថម្ភ​ និងផ្តល់​ជំនួយ​ ទៅដល់ក្មេងប្រុស…(មានវីដេអូ)

កាលពីពេល​ថ្មីៗ​នេះ​ កុមារា​ សាលិ​ អាយុ​ ១៤ឆ្នាំ​ ដែលប្អូនប្រុសអាចនិយាយដល់ទៅ​ ១៥ភាសា​ ក្រោយ​ពីប្អូនប្រុសត្រូវបាននារីជនជាតិ​ម៉ាឡេស៊ី​ម្នាក់ធ្វើការថត​ និងបង្ហោះរួចមក​ ក៏ធ្វើឲ្យកក្រើកបណ្តាញ​សង្គម​ហ្វេសបុក​ទាំងមូល​ ក្រោយ​មកបណ្តាលសារព័ត៌មាន​ជាច្រើន​ ក៏បាន​ចុះទៅ​សម្ភាសន៍​ និងធ្វើផ្សព្វផ្សាយ​ចំពោះប្អូនប្រុស​ រហូតដល់ប្អូនប្រុស​កាន់តែទទួលការចាប់​អារម្មណ៍​ជាខ្លាំង​ និងមានសប្បុរស​ជន​នានាជាច្រើន​ មិនថាតែក្នុងប្រទេស​ ឬក៏​ក្រៅប្រទេសនោះទេ។

កុមារា​ សាលិ​ ដែលចេះដល់ទៅ​ ១៥ភាសា​ ពេលនេះកំពុងតែល្បីស្ទើរ​តែពេញ​ពិភពលោក​ទាំងមូលទៅហើយ​ ដោយប្អូន​ប្រុសត្រូវ​បាន​បណ្ដាល​សារព័ត៌មាន​ជាច្រើន​នៅក្រៅប្រទេស​ បានយកប្អូនទៅចុះផ្សាយជាបន្តបន្ទាប់ផងដែរ។

ដែលនេះគឺជា​មោទនភាព​មួយ​ របស់ប្រទេស​កម្ពុជា​យើង​ ដែលមានក្មេងប្រុសអាចនិយាយបានដល់ទៅច្រើនភាសាយ៉ាងនេះ​ ហើយ​ប្អូន​ប្រុសក៏ជា​បុគ្គល​ម្នាក់ដែលចូលរួមចំណែកធ្វើឲ្យ​ទេសចរណ៍​ជាច្រើនលើពិភពលោក​ កាន់តែស្គាល់ដល់ប្រទេស​កម្ពុជា​ផងដែរ​។

ដោយឡែក​ ថ្ងៃនេះ​ លោកឧញ៉ា​ចិត្ត​ធម៌​ ដួង​ ឆាយ​ ក៏បានជួបជាមួយនិងក្មេង​ប្រុស​ទាំង​ ២នាក់បងប្អូន ហើយលោក​ឧកញ៉ា​ ក៏បានសម្រេច​ឧបត្ថម្ភ​ និងផ្តល់​ជំនួយ​ ទៅដល់ក្មេងទាំង​ ២នាក់​បងប្អូន​ ឲ្យ​បានរៀនដល់ចប់​មហា​វិទ្យាល័យ​ផងដែរ​ ដែលកាលពីកន្លងទៅនោះ​ លោកឧញ៉ា​ បានជួយត្រឹមតែប្អូនប្រុស​ សាលិម្នាក់តែ​ប៉ុណ្ណោះ​។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing