អនិច្ចា​កូនខ្មែរ​!!! អាវរហែក​ខ្ទេច​អស់ហើយ​ នៅតែខំប្រឹងរៀនសូត្រ​ អាចទេបើ​សប្បុរសជន​…

ជីវភាព​ក្រីក្រ​នៅតែជា​បញ្ហាមួយ​ដែលប្រទេស​ កម្ពុជា​យើងកំពុងតែជួបប្រទះ​ ទោះបីជាមានការ​ខិតខំ​ជួយពី​រាជរដ្ឋាភិបាល​យ៉ាងណាក៏ដោយ​ តួយ៉ាងកុមារមួយចំនួនដែលមានជីវភាពលំបាក​ ក៏បានបោះបង់ការរៀន​សូត្រ​ រួចទៅ​ស្វែង​រកការងារធ្វើ​ ដើម្បី​ដោះស្រាយ​នូវ​ជីវភាពដែលកំពុងប្រឈមមុខផងដែរ។

រីឯ​កុមារ​មួយ​ចំនួនទៀត​ ក៏បាន​ធ្វើ​ការ​តស៊ូ​ និងអត់ទ្រាំ​នូវការលំបាកទាំងអស់នេះ​ រហូត​ដល់​មាន​អនាគត​មួយ​ដ៏ភ្លឺស្វាងផងដែរ។ ដោយ​ឡែក​ កុមារី​ម្នាក់នេះ​វិញ​ គឺពិតជាគួរឲ្យ​អាណិត​អាសូរ​ខ្លាំងណាស់​ អាវរហែក​ខ្ទេច​អស់ហើយ​ នៅតែខំប្រឹងរៀនសូត្រ​ អាចទេបើ​សប្បុរសជនមានក្តីអាណិត​ សូមមេត្តាជួយកុមារម្នាក់នេះផង។

កុមារីរូបនេះមានឈ្មោះថា​ ថា​ន អាយុ១២ឆ្នាំ​ រៀនថ្នាក់ទី៦​ ប្អូនស្រី​មានទីលំនៅស្ថិតនៅ​ ភូមិកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ​។ សូមបងប្អូន​ប្រិយមិត្ត​ និង​ សប្បុរសជន​ទាំងឡាយ​ មេត្តា​ជួយដល់កុមារីរូបនេះផង​ ដូចជា​ ឯកសណ្ឋាន​សិស្ស​ សៀវភៅ​ និងរបស់សិក្សាមួយចំនួន​ ដែល​កុមារីរូបនេះកំពុងតែខ្វះខាត។ អាចទំនាក់ទំនងមកលេខ​ទូរស័ព្ទ​ផ្ទាល់របស់អ្នកគ្រូក្មេងនេះបានផងដែរ​ 0976261063​ ដោយក្តីគោរព។