ពិរោះ​ណាស់​! កុមារា​ សាលិ​ ដែលចេះ​ ១៥ភាសា​ ពេលនេះប្អូនប្រុស​ បានបកស្រាយ​ចម្រៀង​ 我们不一样(Wo Men Bu Yi Yang)​ ដែលជាបទល្បីរបស់ចិន​ បានយ៉ាងពិរោះ…(មានវីដេអូ​)

បងប្អូន​ប្រិយមិត្ត​ និងមហាជនជាច្រើន​ បានសម្តែងនូវការ​ស្ញប់ស្ញែង​ និង​ពេញចិត្ត​ជាខ្លាំង​ នូវទេពកោសល្យ​ដ៏​អស្ចារ្យ​ របស់កុមារា​ សាលិ​ ដែលក្មេងម្នាក់ប្រុសនេះ​ ទើបតែមានវ័យ ១៤ឆ្នាំ​សោះ​ តែអាចនិយាយបានដល់ទៅ​ ១៥ភាសាឯណោះ​។

ក្រោយពីមានការ​ផ្សព្វផ្សាយ​ និងកក្រើកនៅតាម​បណ្តាញសង្គមហ្វេសបុករួចមក​ ប្អូនប្រុស​ត្រូវ​បានមហានជាច្រើនមានការចាប់​អារម្មណ៍​ទៅដល់រូបប្អូនជាខ្លាំង​ ហើយ​សប្បុរសជន​ជាច្រើន​ក៏បាននាំគ្នាផ្តល់ជា​ថវិកា​ និងអំណោយ​ផ្សេង​ៗទៅដល់រូបប្អូនផងដែរ​ ដើម្បី​ឲ្យ​ប្អូនអាចមាន​លទ្ធភាព​ក្នុង​ការ​សិក្សា​បន្តទៅមុខទៀត។

ដោយឡែក​ មិនត្រឹម​តែ​មានការ​ឧបត្ថម្ភ​ជា​ថវិកា​ចំពោះប្អូនប្រុសនោះទេ​ សូម្បី​តែ​ផលិតកម្ម​មួយ​ចំនួន​ក៏​មានការចាប់​អារម្មណ៍​ចំពោះសម្លេងប្អូនប្រុសច្រៀងជាភាសា​បរទេសផងដែរ​ ហើយពេលនេះ​ ប្អូនប្រុស​ក៏បានបកស្រាយ​ចម្រៀង​ 我们不一样(Wo Men Bu Yi Yang)​ គឺជាបទល្បីរបស់ចិន​ ដែលប្អូនប្រុសបានលើកយកមកច្រៀងកាលពីប្អូននៅលក់​វត្ថុ​អនុស្សាវរីយ៍​ ចង់ដឹងថាប្អូនប្រុសមានសម្លេងបែបណា​ សូម​អញ្ជើញ​ទទួល​សណ្តាំដូចតទៅ។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing