អ្នកណាយល់អារម្មណ៍មួយនេះ! ជាបងស្រីច្បងគេ មានប្អូនប្រុស៣នាក់ វិកលចរិក ប្អូនពៅស្លាប់ ឪពុកម្តាយលែងគ្នា ធ្វើអោយបងស្រី Ah Ry Nuon ស្ទើតែ…(មានវីដេអូ)

តាមរយះគណនីហ្វេសបុក Ah Ry Nuon បានធ្វើការសំភាសន៍ទៅលើស្ត្រម្នាក់​ មានប្អូនប្រុស៣នាក់ វិកលចរិក ឪពុកម្តាយលែងគ្នា រឯប្អូនស្រីពៅត្រូវបានស្លាប់បាត់បង់ជីវិតនៅពេលថ្មីៗនេះ ដោយសារតែគ្រោះថ្នាក់ចរាចរណ៍ ពិតជាទុក្ខជាន់ទុក្ខមែន ហើយអ្នកដែលលេងក្នុងបណ្តាញសង្គមមានការណិតអាសូរទៅលើប្អូនស្រីយ៉ាងខ្លាំង។

ដោយប្អូនស្រីពៅរបស់គាត់បានជួបគ្រោះថ្នាក់ចរាចរណ៍ ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ដែលស្ថិតនៅលើផ្លូវ ជាតិ​លេខ៥ ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ ៣៣-៣៤ ដោយនៅទីនោះគេហៅថា ភូមិ​ខ្លា​ត្រាំ ឃុំ​កំពង់ហ្លួង ស្រុក​ពញាឮ ខេត្តកណ្តាល ដោយរថយន្តម៉ាក Toyota Camry បានបុកទៅនឹងម៉ូតូ Pulsar បណ្តាលអោយក្មេងស្រីម្នាក់បានស្លាប់បាត់បង់ជីវិត។

ហើយក្មេងស្រីដែលបានស្លាប់នោះគឺមានឈ្មោះថា ស្រី​ពៅ ភេទ​ស្រី អាយុ១៧ឆ្នាំ ទីលំនៅ​ ភូមិព្រៃឈរ ឃុំព្រៃឈរ ខេត្តកំពង់ចាម (ជា​អ្នករួមដំណើរ​លើ​ម៉ូតូ)។ ហេតុនេះដែលធ្វើអោយបងស្រីនៃជនរងគ្រោះ ដែលមានឈ្មោះថា Sou Khea បានបង្ហោះសារបង្ហាញនូវអារម្មណ៍ដ៍ឈឺចាប់ថា៖

«អោយចែសង្ឃឹមអីទៀត បើបងៗសុទ្ធតែមិនគ្រប់លក្ខណៈទាំងអស់ ចំណែកអូនក៏ស្លាប់ទៅចោលចែទៀត នៅក្នុងផ្ទះនេះ មានតែចែទេ ដែលគោលជំហរទាំងអស់ បើចែទប់ស្មារតីមិនបាន ចុះបងៗដែលមិនសូវគ្រប់លក្ខណៈនោះ និងម៉ែ នាក់ណាមើលកាខុសត្រូវ? ទេត្ដាម៉េចក៏មិន

អាណិតគ្រួសារខ្ញុំផង ដឹងទេថាខ្ញុំមានតែប្អូនស្រីហ្នឹង តែម្នាក់ទេ ម៉េចក៏មកផ្ដាច់ជីវិតប្អូនស្រីខ្ញុំទៅវិញ? ទាំងដែលប្អូនខ្ញុំមិនទាន់ចង់ស្លាប់ផង។ ហេតុអីទៅ ចែគ្មានសល់អ្វីទៀតទេ អស់ហើយ ប្អូនជាមនុស្សល្អណាស់ ពិភពលោកនេះចិត្តអាក្រក់ណាស់ ធ្វើបាបគ្រួសារខ្ញុំពេកហើយ ទោះគ្រួសារខ្ញុំក្រគ្មាន

អ្វីហូបដូចអ្នកមាន ក៏ខ្ញុំមិនតូចចិត្តដែរ។ បងៗសុទ្ធតែមិនដឹងអីទៀត សុំតែម្យ៉ាងកុំដាក់ទោសមកពង្រាត់បងប្អូនខ្ញុំ ព្រោះបងប្អូនខ្ញុំស្រលាញ់គ្នាណាស់ រស់ខ្វះគ្នាមិនបានទេ ទោះក្រប៉ុនណ្ណាក៏ខ្ញុំទ្រាំបានដែរ តែអ្វីដែលខ្ញុំទទួលយកមិនបានគឺប្អូនស្រីខ្ញុំ គេមិនអាចត្រលបមកវិញទេ»

ដោយសារតែហេតុនេះហើយទើបបងស្រី Ah Ry Nuon បានហៅគាត់មកសំភាសន៍ ហើយគាត់ក៍បានអោយប្អូនស្រី Sou Khea មកធ្វើការងារនៅកន្លែងគាត់ ហើយគាត់ក៍បានផ្តល់អាហារទៅដល់ ប្អូនប្រុសរបស់នាងទាំង៣ ដែលមានវិកលចរិក ទៅតាមលទ្ធភាពដែលគាត់អាចធ្វើទៅបានផងដែរ។

ហើយនៅពេលដែលគាត់បានធ្វើការឡាយវីដេអូ គឺមានសប្បុរសជនជាច្រើនក៍បានជួយឧបត្ថម្ភជាថវិការ ហើយនិងអង្ករ ដោយសារតែគេឃើញភាពលំបាក ហើយនិងអាណិតអាសូរទៅលើប្អូនស្រី ក៍ដូចជាគ្រួសារដ៍កំសត់មួយនេះ។ សង្ឃឹមថាប្អូនស្រីនឹងបានជួបតែរឿងល្អៗនៅពេលខាងមុខ។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing