លោក​ឧកញ៉ា​ ទៀ​ វិចិត្រ​ សូមកុំស្អប់​ខ្ពើមជនក្រីក្រ​ សូមមានមេត្រី​សង្រ្គោះ​ឲ្យ​ទាន់…(មានវីដេអូ​)

លោកឧញ៉ាចិត្តធម៌​ ទៀ​ វិចិត្រ​ តែងតែធ្វើជាគំរូដ៏ល្អនៅក្នុង​សង្គម​ ដោយការជួយទៅដល់អ្នកដែលមានជីវភាព​ក្រខ្សត់​លំបាក​ វេទនា​ គ្មានទីពឹង​ជាដើម​ មិនតែប៉ុណ្ណោះ​លោកតែងតែ​អភិរក្ស​ និងជួយទៅដល់សត្វមួយចំនួនដែលត្រូវបានមនុស្សចាប់យកទៅបរិភោគ​ និងយកទៅលក់​ផងដែរ។

លោកឧញ៉ាចិត្តធម៌​ ទៀ​ វិចិត្រ​ ត្រូវ​បាន​មហាជន​ខ្មែរ​ជាច្រើន​មានការគោរព​ស្រលាញ់​ និង​កោតសរសើរ​ចំពោះលោកជាខ្លាំង​នូវទង្វើដ៏ល្អរបស់លោក​ ដែលលោកមានចិត្តដ៏ល្អក្នុងការជួយសង្គមមួយនេះ​ ហើយនិងមិនដែលរើងអើងទៅដល់អ្នកក្រទេ ថែមទាំងជំរុញឲ្យអ្នកមានមួយចំនួ​ន​ មិនត្រូវរើងអើង​ ឬមើលងាយ​ទៅដល់អ្នកដែលក្រជាងខ្លួននោះឡើយ។

ជាក់ស្តែង​នៅក្នុងវីដេអូមួយនេះរបស់លោក​ឧកញ៉ា​ ទៀ​ វិចិត្រ​​ បានជួយទៅដល់ប្តីប្រពន្ធអ្នកលក់បន្លែ​ ដែលមើលទៅពិតជា​គួរឲ្យ​អាណិត​ខ្លាំងណាស់​ ហើយលោក​ឧកញ៉ា​ក៏បានផ្តាំផ្ញើរ​ពាក្យខ្លះៗតាមរៈហ្វេស​បុកផេករបស់លោក​ឧកញ៉ា​ ដោយ​បានសរសេររៀបរាប់​៖​ “សូមកុំស្អប់ខ្ពើមជនអ្នកក្រអី សូមមានមេត្រីសង្គ្រោះឱ្យទាន
ជួយដោយទឹកចិត្តតាមអ្វីដែលមាន បុណ្យនេះជាស្ពានដល់សួគ៌ានាយ​ ទៀ វិចិត្រ”។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing