បងស្រី​ស្អាតម្នាក់​ ដែលជួយទៅដល់បុរសមាន​កាយ​សម្បទា​មិនគ្រប់គ្រាន់​ បានចេញមុខមកបកស្រាយ​ និងប្រា​ប់ពី​មូលហេតុ​ដែលប្អូនប្រុសទៅជាបែបនេះ…(មានវីដេអូ​)

​បងប្អូន​ប្រិយមិត្ត​មួយ​ចំនួនប្រហែលជាបានស្គាល់បងប្រុសដែលមានកាយ​សម្បទា​មិនគ្រប់គ្រាន់នេះហើយ​ គាត់ពិតជាគួរឲ្យអាណិតខ្លាំងណាស់​ ដែលកាលពីកន្លងទៅ​ គាត់បានដើររកការងារធ្វើជាច្រើនកន្លែង​ តែមិនទទួលបាននោះឡើយ​ ព្រោះ​តែគាត់មាន​កាយសម្បទា​បែបនេះ​ ដូចដែរបងប្អូនបានដឹងរួចមកហើយ​ មួយ​ទៀតនោះបងប្រុសម្នាក់ក៏ធ្លាប់បាននិយាយដែរថា​ “ពិបាកចិត្ត​ដល់ហើយ​ ទៅធ្វើ​ការកន្លែងណាក៏គេមិនយក​ ដោយសារតែយើងមិនចេះជិះម៉ូតូដោយខ្លួនឯងបាន​ ជិះតែម៉ូតូឌុបហ្នឹង​ ក៏អស់លុយបាត់ហើយ​ មិនដឹងធ្វើម៉េចទេ”។

ក្រោយមក​ក៏បាត់ដំណឹងគាត់ឈឹង​ ទើបតែមួយរយៈពេលថ្មីៗនេះ​ បងប្រុសក៏ស្រាប់តែលេចមុខចេញមក​ ហើយអ្វីដែលធ្វើឲ្យ​ប្រិយមិត្ត​ភ្ញាក់​ផ្អើល​ជាខ្លាំង​នោះ​ គឺបងប្រុសបានធ្វើការ​ Live ជា​វីដេអូ​តាមរយៈ​គណនី​ហ្វេសប៊ុក​ឈ្មោះ​ Honestly Persist​​ ដើម្បី​លក់ផលិតផងតំណាងឲ្យក្រុមហ៊ុន​ Love Riya តាមអនឡាញ​ផងដែរ​ ដែលមានដូចជា​ ឡេលាបខ្លួន ម៉ាស់បិទមុខ ម្សៅលាបមុខ ជាដើម​។

បងប្រុស​ មានឈ្មោះ​ថា​ ស្រ៊ុន​ មានអាយុ​ ២៣ឆ្នាំ​ ហើយបច្ចុប្បន្ន​នេះ​បងប្រុស​គឺជាអ្នក​កាត់តម្នាក់នៅក្នុង​សណ្ឋាគារ​មួយក្នុងក្រុង​សៀមរាប​ ចំណែកឯ​ការលក់​ផលិត​ផល​នៅតាមអន​ឡាញនេះវិញ​ គឺជាការងារ​បន្ទាប់បន្សំ​មួយផ្សេងទៀត​ ដើម្បី​រកចំណូលបន្ថែម​ បើសិនជាបងលក់បានច្រើន​ ក៏ដូចជា​ទស្សនិកជន​មានការ​អាណិតអាសូរ​ដល់គាត់​ អាច​ជាវនូវផលិតផលទាំងនេះ​ ក៏ដូចជាបានជួយទៅដល់គាត់មួយចំណែកផងដែរ។

បងប្រុស​ស្រ៊ុន​ បើទោះបីជាគាត់មានកាយ​សម្បទា​យ៉ាង​នេះ​ក្តី​ ក៏​គាត់​នៅ​តែ​ព្យាយាម​រៀនរហូតដល់ចប់ថ្នាក់ទី១២​ ផងដែរ​ គាត់មានបងប្អូន​ ២នាក់​ ហើយគាត់គឺជាកូនបងនៅក្នុងគ្រួសារ​ ចំណែកឯ​មូលហេតុ​ដែលបណ្ដាល​ឲ្យ​គាត់ទៅជាបែបនេះ​ មកពីកាលពេលនៅតូច​ គាត់​ឡើងកំដៅក្នុងខ្លួនខ្លាំង​ ទើបបណ្តាលឲ្យគាត់ទៅជាបែបនេះតែម្តង​ ពិតជា​គួរឲ្យ​អាណិត​ខ្លាំងណាស់។

ដោយឡែក​​ បងស្រី​ ដែលបានជួយ​ដល់បងប្រុស​ ស្រ៊ុន​ ដែលមាន​កាយ​សម្បទាមិន​គ្រប់គ្រាន់​ គាត់​មិនត្រឹម​តែ​ស្អាត​ទេ​ ថែម​ទាំងមាន​ចិត្តល្អទៀតផង​ គាត់មានឈ្មោះថា​ កៅ​ គន្ធា​ គាត់​គឺជា​ម្ចាស់​ Garden Flower Resort ដែលមានទីតាំងនៅខេត្តសៀមរាប​ បងស្រី​ដ៏មានចិត្ត​ធម៌​ម្នាក់នេះ​ តែងតែ​ជួយ​ទៅ​ដល់​ក្មេងៗ​ដែលមាន​ជីវភាព​ទីទ័ល​ក្រ​ ក្មេងរើសអេតចាយ​ និងក្មេងៗដែលពិកាជាដើម​ ដើម្បី​យកមក​ធ្វើការនៅ​សណ្ឋាគារ​របស់បងស្រី។

ជាចុងក្រោយ​ បងប្រុស​ ស្រ៊ុន​ ដែលតាមរយៈ​គណនី​ហ្វេសប៊ុក​របស់គាត់​ ក៏បានសម្តែងនូវការដឹងគុណចំពោះបងស្រីផងដែរ​ ដែលគាត់បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖”ខ្ញុំអរគុណបងស្រីដែលបាន នាំខ្ញុំចូលមកធ្វើការ នៅកន្លែងរបស់គាត់ ។ គាត់ឈ្មោះ Kao Kunthea ជួយមកលេងកន្លែងគាត់ផងនៅសៀមរាប អាចឆាតសួរគាត់ក៏បាន”។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing