គួរឲ្យ​ក្តៅ​ណាស់!!! ស្រ្តី​ជនបរទេសម្នាក់​ បានយក​រូបិយប័ណ្ណ​ខ្មែរ​ យកទៅដុត…(មានវីដេអូ​)

រូបិយប័ណ្ណខ្មែរ​ ដែលមាន​ព្រះឆាយាល័ក្ខណ៍​ព្រះមហាក្សត្រ​ គឺមានតម្លៃ​ណាស់​ ព្រោះ​តំណាងឲ្យ​ជាតិ​ និងប្រជាជាតិខ្មែរ​នៃប្រទេស​កម្ពុជា​ទាំងមូល​ ដែលមិនអាចកាត់ថ្លៃបាន​ ហើយក៏មិនមាននរណាម្នាក់អាចមកជាន់ឈ្លី​ និងមកប្រមាថ​ និងមើលងាយជាដាច់ខាតបានឡើយ។

ក្នុង​នាមជាប្រជាជនខ្មែរ​ គឺពិតជាទទួលយកមិនបានឡើយនូវការជាន់ឈ្លីបែបនេះរបស់ស្រ្តីជនជាតិវៀត​ណាមម្នាក់​ ដែលបានយក​រូបិយប័ណ្ណ​ក្រដាស​ ១០០រៀល​ និង​មានព្រះ​ឆាយាល័ក្ខណ៍​ព្រះមហាក្សត្រ​មកធ្វើការជេប្រមាថ​ និងដុតបំផ្លាញ មិនត្រឹម​តែ​ប៉ុណ្ណោះ​ នៅបង្ហោះតាមរយៈ​បណ្ដាញ​សង្គម​ Tik Tok ទៀតផង។

ក្រោយមក​ក៏មានការ​ស៊ែរតៗគ្នាតាម​រយៈ​បណ្តាញ​សង្គម​ហ្វេសបុក​ផងដែរ​ មហាជនជាច្រើនបានសម្តែងនូវការខឹង​សម្បារជាខ្លាំងចំពោះរឿងនេះ​ ដែលមិនគួរណាជាតិ​សាសន៍​ដទៃ​មកមើលងាយខ្មែរបែបនេះសោះ​ ដែលនេះគឺជា​គណនី Tik Tok មានលេខ​ ID:​1668046019 ។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing