ស្អាតមែន! ថៃប្រារពពិធី រំលឹកដល់បូរណភាពនៃកងទ័ពជើងទឹកនៃសម័យអយុធ្យា ដែលមានសុទ្ធតែទូករចនាស្អាតៗណាស់ (មានរូបភាព)

ពិធីបុណ្យអ៊ុំទូកគឺជិតមកដល់ហើយ គឺនៅសល់តែប៉ុន្មានថ្ងៃទៀតតែប៉ុណ្ណោះ ហើយពិធីបុណ្យទូកនេះ គឺមានការប្រកួតការប្រណាំងទូកដែលមកពីគ្រប់ខេត្តក្រុង ដើម្បីអបអរសាទរ បុណ្យអ៊ុុំទូក។ មិនតែប៉ុណ្ណោះ បងប្អូនយើងនឹងដើរលេងកំសាន្តនៅពេលយប់ដែលសំបូរទៅដោយការប្រគុំដន្ត្រី ការលក់អីវាន់បញ្ចុះតំលៃជាច្រើន ដែលនឹងធ្វើឡើងនៅទីក្រុងកោះពេជ្រ។

ដោយឡែកកាលពីពេលថ្មីៗនេះគឺទូកខ្មែរយើងត្រូវបានបំបែកឯកតិកម្មពិភពលោក ទូក ​«​ង​» ​វែង​ជាង​គេ​របស់​កម្ពុជា ​ជាប់​កំណត់​ត្រា​ពិភព​លោក​ World ​Guinness​ ដែលទូក «ង» របស់យើងគឺមានប្រវែងរហូតដល់ទៅជិត១០០០មែត្រ ពិធី​​បំបែក​​កំណត់​ត្រា​​ពិភព​លោក​​នេះ ​បាន​ធ្វើ​​ឡើង​​ក្រោម​​ការ​ចូល​រួម​​ពី​​លោក​​ឧបនាយក​រដ្ឋ​មន្ដ្រី ​ស ​ខេង ​រដ្ឋ​មន្ដ្រី​​ក្រសួង​មហាផ្ទៃ ​និង​​លោក ​Pravin ​Patel ​គណកម្មាធិការ​​វិនិច្ឆ័យ​​មក​ពី​​អង្គការ ​World ​Guinness ​Record​។

តែបើយើងក្រឡេកទៅមើលប្រទេសថៃវិញក៍មិនអន់ដែរ ព្រោះថាគេបានប្រារពពិធីមួយដែលស្រដៀងទៅនឹងពិធីបុណ្យរបស់ខ្មែរយើងដែរ តែទូករបស់គេវិញគឺច្នៃរចនាមកពិតជាស្អាតៗខ្លាំងណាស់។ ហើយថៃធ្វើពីធីនេះគឺដើម្បីរំលឹកដល់បូរណភាពនៃកងទ័ពជើងទឹកនៃសម័យអយុធ្យា និង ពលីកម្ម ក៏ដូចជាវិសាលភាពនៃវប្បធម៌របស់ព្រះរាជាណាចក្រគេ។

តាមរយះគណនីហ្វេសបុកឈ្មោះ អ្នកវិភាគកុន វ័យក្មេង បានបង្ហោះថា «😍មើលស្នាដៃរបស់ប្រទេសជិតខាង ចែវមកជុំគ្នានៅទន្លេអបអរពិធីបុណ្យមួយស្រដៀងនឹងយើង ជាការរំលឹកដល់បូរណភាពនៃកងទ័ពជើងទឹកនៃសម័យអយុធ្យា និង ពលីកម្ម ក៏ដូចជាវិសាលភាពនៃវប្បធម៌របស់ព្រះរាជាណាចក្រគេ ជាពិសេសកិត្យានុភាពនៃគំនិត ច្នៃប្រឌិតសមិទ្ធផល របស់ Royal Engineers នៃជនជាតិគេដែលបានសម្រេចកសាងជារៀងរាល់ឆ្នាំ @@![អត្ថបទបកប្រែពី មឿងថៃផេក]»៕