សូមជួយ​ Share បន្តឲ្យគាត់បានឃើញផង! គ្រាន់តែ​វីដេអូ​មួយ​ របស់នារីជនជាតិបរទេសអាចផ្លាស់ប្តូរជីវិតក្មេងប្រុសដល់ទៅ២នាក់​ អាចទេបើសិនជានារីជនបរទេសនោះត្រលប់មក​កម្ពុជា​វិញ​ ដើម្បី​…(មានវីដេអូ​)

ដូចដែលបងប្អូនប្រិយ​មិត្តបាន​ជ្រាបច្បាស់រួចមកហើយថា​ នារីជាជនជាតិ​ម៉ាលេសុី​ម្នាក់​ ដែលគាត់បានមកលេងនៅប្រទេស​ កម្ពុជា​ ហើយគាត់ក៏បានទៅ​ទស្សនា​ប្រាសាទ​នាខេត្ត​សៀមរាប​ ក៏បានប្រទះឃើញក្មេងប្រុសម្នាក់ដែលកំពុងដើរលក់​វត្ថុ​អនុស្សាវរីយ៍​ រួចនារីដ៏ស្រស់ស្អាតម្នាក់នោះក៏បានចូលទៅជួយទិញ​ ហើយក៏បាន​ជជែកសួរនាំ​គ្នា​ រហូតដល់នារីជនជាតិបរទេសមួយនោះមានការ​ភ្ញាក់ផ្អើល​ជាខ្លាំង​ ដោយកុមាររូបនេះអាចនិយាយបានច្រើនភាសាយ៉ាងនេះ។

ក្រោយ​ពេលដែលនារីដ៏ស្រស់ស្អាតជនជាតិបរទេសម្នាក់នោះបានធ្វើការ​បង្ហោះនូវ​វីដេអូ​ និង​រូបភាព​តាម​រយៈ​បណ្តាញ​សង្គម​ហ្វេសបុករួចមក​ ក៏មានការក​ក្រើក​យ៉ាង​ខ្លាំង​ ហើយក៏មាន​បណ្ដាញ​សារព័ត៌មាន​ក្រៅប្រទេស​យកទៅធ្វើការចុះផ្សាយផងដែរ។​ ចំណែកឯបណ្តាញ​សង្គម​ហ្វេសបុក​ ក៏ដូចជា​សារព័ត៌មាន​ជាច្រើន​នៅក្នុង​ប្រទេស​ កម្ពុជា​ ក៏បាននាំចុះផ្សាយអំពីប្អូនប្រុស​ ដែលមាន​សមត្ថភាព​ និង​មានទេពកោសល្យ​ដ៏​អស្ចារ្យ​ នេះ​​ផងដែរ​។

គួរបញ្ជាក់ដែលថា​ កុមារា​ សាលី​ មានអាយុ​១៤ឆ្នាំ​ និងរស់នៅ​ខេត្ត​ សៀមរាប​ ក្មេងប្រុសម្នាក់នេះ​ គឺជាអ្នកលក់​វត្ថុ​អនុស្សាវរីយ៍​ នៅតំបន់ប្រាសាទ​តាព្រហ្ម​ និង​ភ្នំបាក់ខែង​ ហើយអ្វី​ដែល​អស្ចារ្យ​ នោះគឺ​ កុមារា​រូប​នេះ​អាចនិយាយបានដល់ទៅ​ ១៥ភាសា​ឯណោះ។

អ្វី​ដែល​គួរឲ្យ​រំភើបនាពេលនេះ​ គឺគ្រាន់តែ​វីដេអូ​មួយ​ របស់នារីជនជាតិបរទេសអាចផ្លាស់ប្តូរជីវិតក្មេងប្រុសដល់ទៅ២នាក់​បាន អាចទេបើសិនជានារីជនបរទេសនោះត្រលប់មក​កម្ពុជា​វិញ​ ដើម្បីឲ្យ​កុមារា​ សាលិ​ បាន​ធ្វើការ​អរគុណ​នូវអ្វី​ដែលខ្លួនអាចកែប្រែបាន​ដល់ថ្នាក់នេះ​ មិនតែប៉ុណ្ណោះ​នារីជាជនជាតិ​បរទេសម្នាក់នេះ​ ដែលមាន​គណនី​ហ្វេសប៊ុក​ឈ្មោះ​ Venus Gwc​ ក៏តែងតែ​បានតាមដាននូវ​ពត៌មាន​របស់ប្អូនប្រុស​ និងជួយធ្វើការ​ស៊ែរឲ្យ​ពិភពលោក​បានឃើញទៀតផង​ នូវ​សមត្ថភាព​ និង​ទេពកោសល្យដ៏​អស្ចារ្យ​ មួយ​នេះ​។

មួយ​វិញ​ទៀតក៏មានមតិមួយចំនួនបានលើកឡើងទៅដល់នារីជនជាតិបរទេសនោះដែរថា​ អ្នកគួរតែត្រលប់មកជួបក្មេងម្មាក់នេះវិញ​ ដើម្បីឲ្យ​គាត់បានសម្តែងនូវការដឹងគុណ​ និងអរគុណជាខ្លាំងផងដែរ​ សំរាប់ការផ្លាស់ប្តូរជីវិតរបស់គាត់ក្នុងពេលនេះ។ ចុះបងប្អូន​ប្រិយមិត្ត​មានមតិយ៉ាងណាដែរ?

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing