អ្នកនាង​ គង់​ ចាន់ស្រីមុំ​ ក្រោយ​ពីមាន​បញ្ហា​ សុខភាព​ និងបញ្ហា​ អតិថិជន​ ពេលនេះ​អ្នកនាងបានចេញមុខធ្វើការបកស្រាយហើយ…(មានវីដេអូ​)

អ្នកនាង​គង់​ ចាន់ស្រីមុំ​ គឺជាតារា​សម្តែងមួយរូបដែលមាន​រូប​សម្ផស្ស​ស្រស់​ស្អាត​ មិនត្រឹម​តែមានភាពជោគជ័យលើ​វិស័យ​សិល្បៈ​ទេ​ អ្នកនាងក៏ទទួលបាននូវភាពជោគជ័យជាខ្លាំងជាមួយនឹងមុខជំនាញរបស់អ្នកនាងផងដែរ​។ ក្រោយ​ពីចំណង​អាពាហ៍ពិពាហ៍​របស់អ្នកនាង​ រួមជាមួយនិងលោក​ សីហា​ រួចមក​ អ្នកទាំង២ក៏​ទទួល​ចំណងដៃនូវបុត្រ​ជាទីស្រលាញ់ផងដែរ។

ដោយឡែក​កាលពី​ប៉ុន្មានថ្ងៃ​មុននេះ​ តាមរយៈ​បណ្ដាញ​សង្គម​ហ្វេសបុក​ទាក់ទង​និង​បញ្ហាជំងឺរបស់អ្នកនាង​ គង់​ ចាន់ស្រីមុំ​ បានធ្វើឲ្យ​មហាជនជាច្រើនមានចំងល់ជាខ្លាំង​ ដោយមើលទៅអ្នកនាងហាក់បីដូចជាមានជំងឺធ្ងន់ធ្ងរយ៉ាងចឹង​ ចំណែកឯ​មហាជនជាច្រើនក៏បានសម្តែងនូវ​ក្តីបារមភចំពោះអាការៈ​ជំងឺរបស់អ្នកនាងផងដែរ។

អ្វី​ដែល​ជាចំងល់របស់បងប្អូន​ប្រិយមិត្ត​នាពេលនេះ​គឺបានដឹងហើយ​ តាមពិត​ទៅនេះគ្រាន់តែជាជំងឺ​រោគស្រ្តីរបស់អ្នកនាងដែលក្រោយពី​សម្រាលកូនតែ​ប៉ុណ្ណោះ​ ហើយក្នុងពេលធ្វើការ​ព្យាបាល​គឺអ្នកនាងត្រូវប្រើប្រាស់ជាមួយនិងថ្នាំសន្លប់​ ទើបបណ្តាលឲ្យ​អ្នកនាងមាន​សភាពបែបនេះ​។

ចំណែកឯ​បញ្ហា​ទាក់ទងអតិថិជន​វិញ​ គឺអ្នកបានសម្តែងនូវការសុំទោសទៅដល់អតិថិជន​ ហើយប្រសិនជាមានរិះគន់ដើម្បី​ស្ថាបនា​នៅកន្លែងណាមួយ​ សូមបងប្អូន​ធ្វើការថតទុក​ ឬក៏​ផ្ញើរ​សារទៅកាន់អ្នកនាងផ្ទាល់ក៏បាន​ ហើយអ្នកនាងនឹងធ្វើការកែតម្រូវជូន​អតិថិជន​នូវ​អ្វីដែល​ខ្វះខាតផងដែរ។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing