កូនស្រីនាយ ចាប​ចៀន ស្រស់ស្អាតដូចតារាចឹង ហើយថែមទាំងជា ជាកីឡាការិនីបាល់ទះប្រចាំសាលាថែមទៀតផង

នាយចាបចៀន គឺជាតារាកំប្លែងជើងចាស់ដែលមានឈ្មោះល្បីល្បាញយ៉ាងខ្លាំងក្នុងព្រះរាជាណាចក្រកម្ពុជា ក៍ប៉ុន្តែពេលនេះគឺមិនសូវជាឃើញគាត់លេងកំប្លែង ក៍ដូចជាឡើងកម្មវិធីទូរទស្សន៍នោះទេ ក៍ប៉ុន្តែលោកគឺតែងតែមានគេហៅអោយទៅច្រៀងភ្លេងបុរាណនៅតាម កម្មវិធីអាពាហ៍ពិពាហ៍ផ្សេងៗ។

ហើយនាយចាបចៀន ដែលល្បីឈ្មោះជាយូរមកហើយនេះ គឺមិនដែលមានរឿងអាស្រូវដូចតារាដ៍ទៃទៀតទេ ដែលទាក់ទងបញ្ហានៅក្នុងក្រុមគ្រួសាររបស់លោក ហើយតែងតែរក្សាបាននូវ កេរ្តិ៍ឈ្មោះប្រជាប្រិយភាពបានយ៉ាងល្អរហូតមកដល់បច្ចុប្បន្ន។ តែអ្វីដែលខ្ញំុចង់លើកឡើងនោះ គឺនាយ ចាបចៀន មានកូនស្រីដ៍ស្រស់ស្អាតម្នាក់។

ដោយកូនរបស់លោក ចាបចៀន​បានធ្វើអោយទស្សនិកជនជាច្រើនមានការចាប់អារម្មណ៍ នៃសម្រស់ដ៍ស្រស់ស្អាតរបស់នាង។ ដោយកូនស្រីរបស់លោកមានឈ្មោះថា អ៊ុក រិទ្ធីនាថ ដែលកំពុងសិក្សាថ្នាក់ទី១២ នៅវិទ្យាល័យសិលាមាស ហើយនាងក៍ជាកីឡាការិនីបាល់ទះប្រចាំវិទ្យាល័យទៀតផង នាងពិតជាមានរូបសម្រស់ស្រស់ស្អាតមិនចាញ់តារានោះទេ៕

For More Videos Amazing