សូមបងប្អូនជួយពិចារណា! ទិញផ្ទះវីឡាតំលៃ 65999$ បង់រំលោះ៥ឆ្នាំ ស្រាប់តែបង់បាន៣ឆ្នាំ ថៅកែកែកិច្ចសន្យាតម្រូវឲ….

វិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាគឺមានការីកចំរើនយ៉ាងខ្លាំង ទាំងខុនដូ ផ្សាទំនើប អាគារខ្ពស់ ជាពិសេសគឺបូរីតែម្តង។ ហើយមានក្រុមហ៊ុនជាច្រើនបានប្រកួតប្រជែងគ្នាសាងសង់ផ្ទះ ជាលក្ខណះបុរី ហើយតំលៃនៃផ្ទះនីមួយៗគឺមានតំលៃខុសៗគ្នា ទៅតាមទីតាំង និងគុណភាពនៃការសាងសង់។

ជាក់តែស្តែងបុរីនាពេលបច្ចុប្បន្នយើងមើលឃើញហាក់បីដូចជាសាងសង់ មិនសូវជាមានគុណភាពនោះទេ ដែលមនុស្សភាគច្រើនរអ៊ូថា ពេលទិញផ្ទះដំបូងមើលទៅស្អាតខ្លាំងណាស់ ដល់ពេលនៅបានមួយឆ្នាំ ទៅពីរឆ្នាំស្រាប់តែជញ្ចាំងចាប់ផ្តើមប្រេះ ហើយពីដានជ្រាបទឹកថែមទៀតផង។

មិនតែប៉ុណ្ណោះក៍មានក្រុមហ៊ុនមួយចំនួនតូចដែលរកសុីខូច ដោយអោយគេបង់រំលោះផ្ទះដោយការប្រាក់ទាប ឬក៍មិនមានការប្រាក់ ដល់ពេលគេបង់បានជិតគ្រប់ចំនួនហើយ ស្រាប់តែក្រុមហ៊ុននោះរត់បាត់ ដោយធ្វើអោយយើងគ្មានកម្មសិទ្ធក្នុងការគ្រប់គ្រងផ្ទះនោះទេ ហើយជួនកាលដីនោះគឺជាដីរបស់រដ្ឋទៀត ដែលមិនអាចធ្វើប្លង់បាន។

តែពេលនេះគឺមានរឿងប្លែកទៀតហើយដែលបងប្រុសម្នាក់មានគណនីហ្វេសបុកឈ្មោះ Hea Ti Long បាននិយាយរៀបរាប់អំពីបញ្ហារបស់គាត់ជាមួយនឹងបូរី ដោយគាត់និយាយថា «ញផ្ទះវីឡាវា 65999$ បង់រំលោះវា5ឆ្នាំ ។ វាសន្យាមួយឆ្នាំធ្វើហើយ តែឥលូវ3ឆ្នាំហើយផ្ទះមិនទាន់ចង់ហើយផង ហើយបង់វាមិនទាន់អស់ផង៎ វាសុំទិញផ្ទះខ្ញុំវិញក្នុងតំលៃ150000$ តែវាសុំរំលោះវិញ15ឆ្នាំ តើខ្ញុំគួរលក់ឲ្យវាវិញដែររឺទេ !!!! បើមិនលក់ឲ្យវាទេ ខ្ញុំត្រូវទិញចំណីមុខផ្ទះ ដឿងហែម កៀនផ្ទះ ក្រោយផ្ទះក្នុងហាងឆេង650$ ក្នុង 1មែត្រការ៉េ សរុបផ្ទៃការ៉េ នឹងអស់ក្បែរ20000ទៀត បើចូលឆ្នាំហើយវានឹងឡើង1100$ក្នុង1ម៉ែត្រការ៉េ រឹតតែអស់ច្រើន បើមិនទិញវាវាមិនកាត់ប្លង់ឲ្យ ។ បុរីនេះទិញផ្ទះវា បានតែផ្ទះទេ ទាល់ទិញមុខផ្ទះ ចំហៀងផ្ទះ ក្រោយផ្ទះទៀតបានពេញលក្ខណះជាផ្ទះ ។ បុរីថោកទាប ប្រចាំប្រទេសកម្ពុជា គឺបុរីដួងច័ន្ទ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ Help share pong bong pa’o 🙏🏻🙏🏻🙏🏻🙏🏻»៕