ភ្ញាក់ផ្អើល​ណាស់! ម្តាយ​ សុភក្រ័​ កុសុម៉ា​ ស្ទើរ​តែលោតផុតពីដី​ ក្រោយ​ពេលដែល​ កុសុម៉ា​ បានធ្វើ​…(មានវីដេអូ​)

ការធ្វើ​បុណ្យ​ចំពោះអ្នកមានគុណ​ គឺ​ពិតជារឿងមួយដ៏ល្អខ្លាំងណាស់សំរាប់យើងជាកូនៗ​ ជាពិសេស​នៅពេលដែលគាត់នៅមានព្រះជន្មរស់​ យើង​គម្បី​ធ្វើរឿងល្អចំពោះគាត់ឲ្យបានច្រើន​ ដូចជា​មិនត្រូវធ្វើឲ្យគាត់ពិបាកចិត្ត​ជាដើម។

ដោយ​ឡែក​ សុភក្រ័​ កុសុម៉ា​ គឺជាពិធីការីនី​មួយរូបដ៏មាន​ប្រជាប្រិយ​ខ្លាំងណាស់នាពេល​បច្ចុប្បន្ន​នេះ​ តារាស្បែកស្រអែម​ដ៏​ក្រមិចក្រមើម​មួយនេះ​ ក៏អាចបកស្រាយចម្រៀងបានយ៉ាងពិរោះទៀតផង​ ដូច្នេះ​តារា​ពហុជំនាញ​ សុភក្រ័​ កុសុម៉ា​ គឺពិតជាទទួល​បាននូវការគាំទ្រជាខ្លាំងពីសំណាក់មហាជនជាច្រើន។​ អ្វី​ដែលគួរឲ្យ​ភ្ញាក់ផ្អើល​នោះគឺ​ សុភក្រ័​ កុសុម៉ា​ បានធ្វើ​ការ​ Surprise កាដូរមួយចំពោះម្តាយរបស់ខ្លួន​នូវ​ខ្សែ​ដៃមួយខ្សែ​ ដែលនេះគឺជាការ​រៀបរាប់​របស់កញ្ញា​តាមរយៈ​គណនី​ហ្វេសបុក​ Sopheak Kosoma​ ដោយបានរៀបរាប់ថា៖

“មិនចង់ផុសទេបងប្អូន​ តែម្តាយខ្ញុំគួរឲ្យខ្នាញ់ពេកហាហា ម៉ែកូនថ្មីទៀតហើយ ម្តាយអូន​ គួរឲ្យស្រលាញ់ទេចា៎?
កូនសុំក្លាយជាកូនរបស់ម៉ាក់គ្រប់ៗជាតិ ឆ្នាំនេះខួបជូនខ្សែដៃរួចហើយ​ តែដោយសារឃើញគួរឲ្យស្រលាញ់ពេកចឹងបន្ថែមហាហា​ ហើយសុំទោសបងប្អូនផង​ បន្ទប់រៀងរៀបរយតិចហើយហាហា ម្តាយកូនខោអាវស្មើរដៃគ្នា​ ហើយបើសិនជាធ្វើបុណ្យជាមួយម្តាយភ្លាម​ គឺថាលាភចូលភ្លាម ហេងហេងខ្លាំងណាស់ ចំណាំមើល​ ២០ដងហើយ”។

សូមទស្សនាវីដេអូខាងក្រោម