តោះស៊ែរលើកទឹកចិត្តគាត់ផង! ប្អូនធុច សាលិក ចេះនិយាយ ១៥ភាសា ល្បីដល់ថៃពេលនេះត្រូវបានទូរទស្សន៍ថៃយកទៅចុះផ្សាយនិយាយថា….(មានវីដេអូ)

កាលពីពេលថ្មីៗនេះប្អូនប្រុសធុច សាលិក ដែលអាចនិយាយបាន ១៥ភាសា ត្រូវបានសប្បុរសជនជាច្រើនបានជួយឧបតម្ភប្អូន មានទាំងតិច មានទាំងច្រើន ហើយនិងមានអ្នកសុំធ្វើជាកូនធម៍ថែមទៀតផង មិនតែប៉ុណ្ណោះ សាលិក ហើយនិងប្អូនបង្កើតសាលិក ត្រូវបានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានឧបត្ថម្ភថវិកាមួយចំនួន​ និងគ្រឿងឧបភោគបរិភោគ​ ហើយនឹងផ្គត់ផ្គង់ការសិក្សារហូតដល់ចប់ចុងចប់ដើម។

ក្នុងថ្ងៃតែមួយប្អូនប្រុសបានមកភ្នំពេញដើម្បីមកទទួលការឧបត្ថម្ភពីម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាប្រធាកាកបាទក្រហម ក៍ចំថ្ងៃដែលជាថ្ងៃខួបកំណើតរបស់ប្អូនផងដែរ ដែលម្តាយរបស់ប្អូន Surprise នំខួបកំណើតប្អូន ធ្វើអោយប្អូនមានការសប្បាយចិត្តជាខ្លាំងពន់ពេក។

ដោយសារតែប្អូនប្រុសមានទេពកោសល្យខ្ពស់ដែលអាចនិយាយបានរហូតដល់ ១៥ភាសា ធ្វើអោយប្អូនមានឈ្មោះល្បីយ៉ាងខ្លាំង រហូតល្បីទៅដល់ប្រទេសថៃ ដែលគេបានយកវីដេអូរបស់ប្អូនទៅចុះផ្សាយក្នុងទស្សន៍ថៃថែមទៀត នេះគឺពិតជាមោទនះភាពខ្លាំងណាស់ ដែលយើងមានធនធានមនុស្សដែលទេពកោសល្យបែបនេះ។

តាមរយះគណនីហ្វេសបុកឈ្មោះ បងថារី សាន់ អេសសុី បានបង្ហោះថា «ចេះនិយាយភាសាថៃទៀត​ ល្បីដល់ថៃហើយអាប្អូន!🇰🇭💋
ពេលនេះក្មេងប្រុសចេះនិយាយ១៥ភាសាល្បីដល់ថៃហើយ​ ។
តោះស៊ែលើកទឹកចិត្តដល់គ្នាផងដើម្បីឲមាននាក់ដែលគេចង់ជួយក្មេងម្នាក់នេះឲមានជីវភាពប្រសើរឡើងហើយក៏ដើម្បីឆ្នៃគ្រាប់ពេជ្រឲមានពន្លឺនិងមានតម្លៃ🙏🇰🇭 Following me now 🙏 ផ្សាយប៉ុស្ប៏ថៃដល់ទៅ២ តែខ្ញុំលើកយកមកតែ១សិនទេ»៕

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing