មូលហេតុ​ចឹងសោះ​ ដែលម្ចាស់ពាន់​ ទេព​ ពិសិដ្ឋ​ ជ្រើស​រើស​យក​ Coach កញ្ញា​ ធ្វើ​ជាគ្រូ​បង្វឹក​…(មានវីដេអូ​)

កាលពី​រាត្រី​ថ្ងៃសៅរ៍​ ទី១០​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​ កម្មវិធី​ប្រលង​ចម្រៀង​កុមារ​លំដាប់​ថ្នាក់​ពិភព​លោក​ The Voice Kids Cambodia រដូវកាលទី​២​ បានរកឃើញនូវម្ចាស់ពាន​រង្វាន់​ហើយ​ គឺកុមារា​ ទេព​ ពិសិដ្ឋ​ ដែលជាកូនក្រុមរបស់​ Coach កញ្ញា​។ ក្រោយ​ពី​ទទួល​បាននូវជ័យ​ជំនះមួយនេះ​ កុមារា​ ទេព​ ពិសិដ្ឋ​ ពិតជាមានសេចក្តីរីករាយខ្លាំងណាស់​ ហើយក៏នឹកស្មានមិនដល់ផងដែរ​ ដែលប្អូនអាចធ្វើបាន។

ដោយឡែក​កាលពី​ព្រឹកមិញ​ កម្មវិធី​ហង្សមាសពត៌មាន​ពេលព្រឹក​របស់លោក​ មាស​ ឬទ្ធី​ ក្នុង​ស្ថានីយ​ទូរទស្សន៍​ រស្មី​ហង្សមាស​ ក៏បានអញ្ចើញ​នូវ​ម្ចាស់​ជ័យលាភី​ The Voice Kids Cambodia រដូវកាលទី​២​ កុមារា​ ទេព​ ពិសិដ្ឋ​ មកធ្វើការ​សម្ភាសន៍​ទាក់ទង​និង​ការទទួលបាននូវ​ជ័យលាភី​នេះផងដែរ។

ក្នុង​នោះផងដែរ​ ​ម្ចាស់​ជ័យលាភី​ The Voice Kids Cambodia រដូវកាលទី​២​ កុមារា​ ទេព​ ពិសិដ្ឋ​ ក៏បានសម្តែងនូវ​អារម្មណ៍​រំភើប​ជាខ្លាំង​ ដែលប្អូនអាចទទួលបាននូវជ៏យជំនះមួយនេះ​ ហើយប្អូនបានលើកឡើងថា​ ការដែលជ្រើសរើសយក​ Coach កញ្ញា​ ធ្វើជាគ្រូបង្វឹក​ក៏ព្រោះតែប្អូនមានការចូលចិត្ត​ និងពេញចិត្តជាខ្លាំងទៅលើ​អត្តចរិត​ និង​សមត្ថភាព​ភាពរបស់​ Coach កញ្ញា​ បន្ថែម​ពីនេះទៀត​ប្អូនបានបន្តទៀតថា​ ដំបូងឡើយ​វាពិតជាមានការពិបាកណាស់ក្នុងការ​ហ្វឹកហាត់​ជាមួយ​និង​ Coach របស់ខ្លួន​ដែលមានតុងឡើងចុះខុសគ្នារវាងស្រីនិងប្រុស​ តែដោយសារការប្រឹងប្រែង​ ទើបប្អូនអាចធ្វើបាន​ នឹងថែមទាំងទទួលបាននូវជ័យជំនះទៀតផង។

សូមទស្សនាវីដេអូខាងក្រោម