ស្មានមិនដល់​សោះ! រៀន​ជាមួយ​គ្នា​ ហៅគ្នាថាអាខ្ទើយ​ តែចុងក្រោយក៏…

បងប្អូនជឿលើ​និស្ស័យ​ទេ​ មនុស្សយើងម្នាក់ៗនៅពេលដែលបានជួប​គ្នា​ ស្គាល់គ្នា​ ហើយអ្នកខ្លះឈានទៅដល់ការ​ស្រលាញ់​គ្នា​ គឺសុទ្ធតែជានិស្ស័យ​ ហើយការស្រលាញ់វិញ​ ពេលខ្លះក៏មានជំពប់លើខ្លួនឯងផងដែរ​ ដែលពីមុនមកគឺជា​សត្រូវ​ ឬក៏​តែងតែ​ឈ្លោះជាមួយគ្នា​ ប៉ុន្តែ​នៅថ្ងៃមួយពួកគេទាំង២បែរជាមកស្រលាញ់គ្នាទៅវិញ​ ពិតជានឹកស្មា​នមិនដល់ទាល់តែសោះ។

ជាក់ស្តែង​ គូរស្នេហ៏​មួយគូរនេះ​ ដែលកាលពីដំបូងឡើងគ្រាន់តែជាមិត្តរួមថ្នាក់និងគ្នាសោះ​ ហើយថែមទាំងចូលចិត្តឌឺដង​ និងចំអកដាក់គ្នាទៀតផង​ ដូចជា​ខាងស្រី​តែងតែហៅខាងប្រុសថា​ អាខ្ទើយ​ តែមកដល់ពេលនេះ​ ពួកគេទាំង២នាក់​ ក៏​បានក្លាយ​ទៅជាគូរ​ដណ្ដឹង​គ្នាទៅវិញ​។ ខាងក្រោម​នេះ​គឺ​ជាការរៀបរាប់ពីខាងស្រី​តាមរយៈ​បណ្ដាញ​សង្គម​ហ្វេសបុក​ឈ្មោះ​ Nïï Nïï​ ដោយបានសរសេរយ៉ាង​ដូច្នេះ​ថា៖​ ”ថ្ងៃដំបូងដែលពួកបានយើងជួបគ្នា យើងបានរៀនថ្នាក់ជាមួយនិងគ្នា យើងទាំង​ ២នាក់​ ឈ្លោះគ្នស្ទើរតែ រាល់ថ្ងៃមិនដឹងថាជាសត្រូវគ្នាតាំងពីជាតិណាមកទេ

ហើយអូនក៏តែងតែហៅបងថា​ អាខ្ទើយ មួយខែក្រោយ បងបានមកសុំលេខទូរសព្ទ័អូន​ ពីមិត្តអូន បង​ទូរស័ព្ទ​មកអូន​ និយាយលេងជាមួយគ្នា​ រហូតលែងស្អប់គ្នា​ ហើយលែងឈ្លោះគ្នា ថ្ងៃមួយបងនិយាយថា​ សុំស្រលាញ់បានអត់ ហើយអូនក៏ឆ្លើយថា ok ១០.04.2015​ ហើយបងថាហ្នឹងហា៎ពីមុនស្អប់គេ​ ឥលូវជំពប់លើគេវិញហើយយើង ហើយអូនតែងតែសួរបងថា​ ស្រលាញ់អូនអត់ បងថាស្រលាញ់

បើស្រលាញ់តើថ្ងៃណាបងមកចូលស្ដីដណ្ដឹងអូន បងក៏ឆ្លើយថា​ ចាំរៀនចប់សិន ហើយអូនក៏ចាំបងមកដល់ថ្ងៃនះ​ ហើយអូនក៏អរគុណនូវការស្រលាញ់របស់បង​ រយៈពេល៤ឆ្នាំមកនេះ​ អូនតែងតែចាំថ្ងៃនេះជាយូរណាស់មកហើយ​ ឥលូវបងបានសម្រេចបំណងរបស់អូន ប្ដូរពីសង្សារមកជាគូរដណ្ដឹង 10.11.2018 I love u Thôn Prince របបស់អូន។ ”