ក្រោយពីកុមារា ធុច សាលិក ទទួលបានការឧបត្ថម្ភពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួចមកលោកឧកញ៉ា ឌួង ឆាយ ក៍មានប្រសាសន៍ជួន…..

កុមារាធុច សាលិក ព្រមទាំងក្រុមគ្រួសារ ត្រូវបានលោកសុវណ្ណ រិទ្ធី នាំទៅទីស្នាក់ការរបស់កាកបាទក្រហមកម្ពុជា ក្នុងខេត្តសៀមរាប ហើយមន្ត្រីនៅទីនោះ ក៍បានរៀបចំបញ្ចូនពួកគេទៅកាន់រាជធានីភ្នំពេញ ដើម្បីទទួលអំណោយពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

ដោយសារតែកុមារពីររូបនេះមានទេពកោសល្យដែលអាចនិយាយបានច្រើនភាសា ដើម្បីទៅលក់វត្ថុអនុស្សាវរីយ៍ ត្រូវបានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលប្រធានកាកបាទក្រហមកម្ពុជា បានផ្តល់ថវិកាមួយចំនួនទៅពួកគេ ព្រមទាំង គ្រឿងឧបភោគបរិភោគ​មួយចំនួន ហើយនិងអោយបងប្អូនគេទាំងពីរនាក់ រៀនរហូតដល់ចប់ចុងចប់ដើម ដើម្បីក្លាយទៅជាធនធានមនុស្សដ៏ពូកែរបស់សង្គមជាតិ។

ក្រោយមកលោកឧកញ៉ា ឌួង ឆាយ ក៍បានជូនពរសម្តេចគតិព្រឹត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថា «ខ្ញុំបាទពិតជាមានកិត្តិយសណាស់ដែលបាន សម្តេចគតិព្រឹត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្លែងអំណរគុណក្នុងការជួយក្មួយប្រុសទាំង 2 ដែលចេះ 15 ភាសានៅខេត្តសៀមរាប និងសូមជូនពរសម្តេចគតិព្រឹត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អោយមានអាយុយឺន​យូរ, សុខភាពល្អបន្តដឹកនាំ កាកបាទក្រហមកម្ពុជា-Cambodian Red Cross ជួយប្រជាជនកម្ពុជាដែលត្រូវការសម្តេច 🙏🙏🙏»៕

For More Videos Amazing