ពិតជា​អស្ចារ្យ​ ណាស់​! លោក​ ហម​ ឈរ៉ា​ និង​កញ្ញា​ ហុិន​ ចាន់ចន្ទនីរត្ន័​ ក្នុង​ពិធី​សម្ពោធ​ទូកងដែលវែងជាងគេលើពិភពលោក​ បានដើរតួធ្វើជា…(មានវីដេអូ​)

កាលពី​ព្រឹកមិញ​ថ្ងៃទី ១២ វិច្ឆិកា ឆ្នាំ ២០១៨​ ពិធី​សម្ពោធ​ជាផ្លូវការ​ និង​ការបំបែកកំណត់ត្រាឯកទគ្គកម្ម​ពិភពលោក​នូវទូក​ង​ដែលវែងជាងគេលើពិភពលោក​គឺបាន​ប្រព្រឹត្តិ​ទៅយ៉ាងរលូន​ និងបានការ​អញ្ជើញ​ចូលរួម​ជា​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​ពី​ ឯកឧត្តម ហ៊ុន ម៉ានី​ ប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជាផងដែរ។

កំណត់ត្រាឯកទគ្គកម្ម​ពិភពលោក​នូវទូក​ង​ដែលវែងជាងត្រូវបានដាក់បញ្ចូលដោយ​ជោគជ័យ​ហើយ​ កាលពីម៉ោង៩​ ព្រឹមមិញនេះ​ ហើយទូកងនេះមានប្រវែង​ ៨៥,៥ម៉ែត្រ ទទឹង​ ១,៥៥ម៉ែត្រ ដាក់ចំណុះទូកបាន​ ១៧៩នាក់​ និងជាទូករបស់ខេត្តព្រៃវែង​ ដែលមានឈ្មោះថា​ កម្ពោជិកបុត្តាខេមរាតរី​“។

ដោយឡែក​ គេសង្កេត​ឃើញថា​ មានការចូលរួមពី​សិល្បៈ​ករល្បីៗ​ជាច្រើនរូប​ ដោយក្នុងនោះមានដូចជា​ អ្នកនាង​ ចន​ ច័ន្ទលក្ខិណា​ កញ្ញា​ ឱក​ សុគន្ធកញ្ញា​ លោក​ ព្រាបសុវត្ថិ​ រួមជាមួយកូន៣នាក់​ និង​សិល្បៈ​ដទៃជាច្រើនរូបទៀត​ អ្វី​ដែលពិសេសនោះ​ លោក​ ហម​ ឈរ៉ា​ និង​កញ្ញា​ ហុិន​ ចាន់ចន្ទនីរត្ន័​ ក្នុង​ពិធី​សម្ពោធ​ទូកងដែលវែងជាងគេលើពិភពលោក​ បានដើរតួធ្វើជា​ ព្រះ​បាទ​ ជ័យ​វរ្ម័ន​ទី​៧​ និងព្រះនាង​ឥន្រ្ទរទេវី​។