លោក K01 ឆេះដុំ និងសប្បុរសជនមួយចំនួន ដែលបានឧបត្ថមអោយក្មេងដែលចេះ​ ១៥ភាសានោះថា….(មានវីដេអូ)

បន្ទាប់ពីអ្នកសារពត៍មានបានចុះទៅសំភាសន៍នូវជីវប្រវត្តិរបស់ក្មេងប្រុសដែលចេះនិយាយបាន ១៥ភាសា​នោះមក ទើបយើងដឹងថាក្មេងប្រុសនោះគួរអោយអាណិតខ្លាំងណាស់ ដែលក្នុងគ្រួសារមិនត្រឹមតែមានជិវភាពក្រីក្រនោះទេ ថែមទាំងម្តាយឪពុករបស់ក្មេងប្រុសនោះ បានជំពាក់លុយធានាគារចំនួន ៥មឺុនដុល្លាថែមទៀតផង។

ការពីព្រឹកថ្ងៃទី១១ ខែវិច្ឆកា​ ឆ្នាំ២១០៨ លោក K01 បានធ្វើការសំភាសន៍ប្អូនប្រុសនិងក្រុមគួ្រសារម្តងទៀត ដោយមានការឡាយផ្ទាល់នៅលើបណ្តាញសង្គមហ្វេសបុក ដែលមានអ្នកចូលទៅមើលរហូតដល់ទៅ 8K ហើយភ្លាមៗនោះក៍មានសប្បុរសជនជាច្រើនបានឧបត្ថមក្មេងប្រុសម្នាក់នោះ មានទាំងលោក ឧកញ៉ា ឌួង ឆាយ ថែមទៀតផង។

ដោយក្នុងនោះផងដែរគឺមានសប្បុរសជាច្រើនបានចូលទៅខមមិនដោយដាក់លេខទូរស័ព្ទ ដើម្បីឧបត្ថមក្មេងប្រុសនោះ ដោយខ្លះឧបត្ថម ៣០មឺុន ខ្លះទៀតឧបត្ថម ៤០មឺុន និងមានជាច្រើនទៀត។ តែដល់ពេលឡាយវីដេអូចប់ ឪពុកម្តាយក្មេងនោះក៍បានតេទៅសប្បុរសជនដែលខមមិនក្នុងនោះ ស្រាប់តែគេថាច្រលំលេខទៅវិញ ហើយខ្លះទៀតគឺបិទទូរស័ព្ទតែម្តង។

ដោយសារតែមូលហេតុនេះហើយធ្វើអោយលោក K01 មានការឆេះដុំយ៉ាងខ្លាំង ដោយលោកបានមកដល់ភ្នំពេញភ្លាម លោកក៍បានធ្វើការឡាយវីដេអូ ប្រលះសប្បុរសជនដែលបោកប្រាស់នោះ ដោយប្រើប្រាស់ពាក្យសម្តីខ្លាំងៗតែម្តងថា «សែរអោយប្អូន ម្នាក់មួយផង
បន្ទាប់ពី មានសប្បុរសជនបានជួយដល់កុមា ដែលចេះភាសារច្រើន តែពេលនេះ មានសប្បុរសជនមួយចំនួន ដែលខមិនថាជួយ មានបញ្ហារទៅវិញ ថោករកលេខ ដាក់គ្មាន»។

គួរបញ្ចាក់ផងដែលថា ក្មេងប្រុសដែលចេះនិយាយបាន ១៥ភាសានោះ គឺត្រូវបានស្ត្រីជនជាតិម៉ាឡេសុីម្នាក់ បានថតនូវសកម្មភាពរបស់ប្អូនដែលអាចនិយាយបានច្រើនភាសា បានយ៉ាងល្អ ហើយស្ត្រីជនជាតិម៉ាលេសុីរូបនោះក៍បានបង្ហោះវីដេអូក្មេងប្រុសនោះចូលទៅក្នុងបណ្តាញសង្គម រហូតទាល់តែល្បី និងមានសារពត៍មានបរទេសបានយកទៅចុះផ្សាយអំពីប្អូនប្រុសថែមទៀតផង៕

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing