មិនជឿកុំប្រមាថ!!! រឿងដែលមិនគួរឲ្យជឿ​ នៅអំឡុងពេលថត​ Pre-wedding នៅលើភ្នំបូកគោ​ ស្រាប់តែ​ប្រទះនូវរឿងចម្លែកជាច្រើនដូចជា…(មានវីដេអូ​)

អបិយជំនឿ​ ប្រសិនបើយើងមិនជឿ​ ក៏គួរតែកុំប្រមាថផងដែរ​ មនុស្ស​ម្នាក់ៗ​តែងតែ​មានការគិត​ និងការយល់ឃើញរៀងៗខ្លួន​ តែដោយប្រទេសយើងកាន់នូវ​ព្រះពុទ្ធសាសនា​ ដូច្នេះ​ការធ្វើ​បុណ្យ​ ធ្វើ​ទាន​ គឺជាការ​ប្រព្រឹត្តិ​ទៅតាម​ទំនៀម​ទម្លាប់​ និង​ប្រពៃណី​ត​ តាំងពីបុរាណមកម្លេះ​ ជាពិសេស​ក៏ជារឿងដ៏ល្អមួយសំរាប់ខ្លួនយើងទៅថ្ងៃមុខផងដែរ។

ដោយឡែក​ ក្រុម​ការងារ​មួយ​ក្រុម​ បាននាំគ្នាទៅថត​ Pre-Wedding នៅលើភ្នំបូកគោ​ ស្រាប់តែ​ប្រទះនូវរឿងចំលែកៗជាច្រើន​ ហើយពួកគេបានយកមកចែកដល់បងប្អូន​ និង​ប្រិយមិត្ត​តាមរយៈ​បណ្ដាញ​សង្គម​ហ្វេសបុក​ឲ្យ​បានដឹងផងដែរ​ ដែលនេះគឺជាការ​លើកឡើងរបស់​គណនី​ឈ្មោះ​ Chan Sok Meng​ ដោយគាត់បានសរសេររៀនរាប់យ៉ាងដូច្នេះថា៖

“បើមិនជឿកុំប្រមាថ​!!! រឿងដែលមិនគួរឲ្យជឿ​ នៅអំឡុងពេលថត​ Pre-wedding!!!​ បីកន្លែង​ ដែលបានថតនៅលើកំពូលភ្នំបូកគោ​ ដូចរូបខាងក្រោម៖​ មា​នរឿងរ៉ាវជាច្រើនណាស់​ ដែលបា​នកើតមាន​ នៅពេលដែលក្រុមការងាររបស់ពួកយើងកំពុងថតរូប Pre-Wedding​នៅលើកំពូលភ្នំបូកគោ…! ! មានទាំងអ្នកដែលឃើញរូបភាពមុនថត​ មានទាំងអ្នកដែលចង់លោតពីថ្មមួយទៅថ្មមួយកាត់ជ្រលង​ភ្នំ​ មានទាំងអ្នកដែលអង្គុយញាំបាយម្នាក់ឯង​ និងនិយាយតែឯង​ ​នៅមានច្រើនទៀត…។

នៅតាមផ្លូវពេលត្រលប់មកវិញ​ មានក្មេងលោតកាត់ជ្រលង​ ប្តីប្រពន្ធនិងកូន​ ជិះម៉ូតូចូលឡាន​ ឆ្កែ​រត់ចូលឡាន
ពស់ថ្លាន់វារចូលឡាន​ មានអ្នកសន្លប់​ អត់ដឹងខ្លួន​ តែនៅពេលសែនតាមផ្លូវ​ និងពាក់ខ្សែកព្រះអោយ​ ស្រាបតែដឹងខ្លួន​ឡើង​ នៅពេលដល់ភ្នំ​ ពេលមានគេចូលក្រុមការងាររបស់ពួកយើងម្នាក់ទៀត។ បើនិយាយ​រៀបរ៉ាប់​ គឺវែងឆ្ងាយពេកហើយ គ្រាន់តែចង់ប្រាប់ទៅដល់បងប្អូនឲ្យ​មានប្រុងប្រយ័ត្ននូវ​រាល់ពាក្យសម្តី និងកាយវិការ​។​ ខ្ញុំក៏មិនដែលជឿរដែរ​ លើរឿងអបិយជំនឿនេះ ប៉ុន្តែ​នៅពេលរឿងនេះកើតលើខ្លួនខ្ញុំផ្ទាល់តែម្តង​ ភ្លឺភ្នែក​ ព្រឺខ្នង ព្រឺសម្បុរ បាស់សក់ នៅមិនទាន់បាត់ទេ”។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing