សូមបងប្អូនមេ​ត្តាជួយ​ Share​ ឲ្យ​សប្បុរសជន​បានឃើញផង​!!! បងស្រី​ស្អាត​ Ah Ry Noun ជួបជាមួយលោកតាចេក​ និងផ្ដល់ថវិការជាដេីមទុន…(មានវីដេអូ​)

បងប្អូន​ប្រិយមិត្ត​ប្រាកដ​ជា​បាន​ជ្រាបច្បាស់​រួចមកហើយ​ នូវដំណើរទុក្ខលំបាករបស់លោកតាចេក​ ដែលលោកគឺជាតារា​កំប្លែង​មួយ​រូប​ដ៏ល្បីល្បាញ​ក្នុង​ប្រទេស​ កម្ពុជា​ តែបែរជាមកជួបនូវ​ទុក្ខ​លំបាក​ក្រខ្សត់​ និងវេទនាបែបនេះទៅវិញ​ ដោយលោកតាកាន់តែមានវ័យចំណាស់​ និងមានជំងឺប្រចាំកាយផងនោះ​ ធ្វើ​ឲ្យ​លោកតាចាកឆ្ងាយពី​សិល្បៈ​ ទើបលោកតាក៏បានសម្រេចមកលក់​ភេសជ្ជៈ​នៅតាមទីផ្លូវ​សាធារណៈ​វិញ​ គ្រាន់នឹងបាន​ចិញ្ចឹម​ជីវិត​ និង​ផ្គត់​ផ្គង់​ដល់​គ្រួសារ​។

ដោយឡែក​ បងស្រី​ស្អាត​ Ah Ry Noun​ ដោយមានចិត្ត​អាណិតអាសូរ​ដល់លោកតាចេក​ជា​ពន់ពេក​ ទើបបងស្រីក៏បាន​អញ្ជើញ​លោកតាមកហាង​របស់បងស្រីផ្ទាល់​ ដើម្បី​ធ្វើ​ការ​ Live ឲ្យ​ដឹងច្បាស់នូវជីវភាពផ្ទាល់របស់លោកតា​ និងបាន​ផ្តល់ជា​ថ​វិកា​មួយចំនួនជូនដល់លោកតាផ្ទាល់ផងដែរ។

ជាក់ស្តែង​ក្នុង​ការរៀបរាប់របស់លោកតាចេក​ គឺបានធ្វើឲ្យ​បងស្រី​ Ah Ry Noun​ ស្ទើរតែ​ទប់​ទឹក​ភ្នែក​មិនបាន​ រួមជាមួយនិងទស្សនិកជន​ដែលចូល​ Comment ផងដែរ​ គឺពិតជាអាណិតដល់លោកតាខ្លាំងណាស់។ ក្នុង​នោះដែរ​ លោកតា​បានមាន​ប្រសាសន៍​ថា​ លោកតាបានចាកចេញពី​សិល្បៈ​ហើយ​ ព្រោះ​តែមិនមានការទាក់ទងពីក្រុម​កាងារ​នោះទេ​ ដូច្នេះ​មានតែ​ជីវភាព​លក់ដូរតាមផ្លូវ​បន្តិចបន្តួច​ ទើបអាច​ចិញ្ចឹម​ជីវិត​របស់គ្រួសារលោកតាបាន។

លោកតាបានមា​ន​ប្រសាសន៍​បន្តទៀតថា​ ពេលនេះលោកតានៅជំពាក់លុយថ្លៃ​ភេសជ្ជៈ​គេចំនួន​ ១លាន៦សែនរៀល​ ដោយលោកតាបានយក​ភេសជ្ជៈ​នោះមកលក់​ ហើយរយៈពេលជាង​ ១ឆ្នាំ​ហើយដែលលោកតាជំពាក់និងគ្មាន​លទ្ធភាព​ក្នុងការសង​ អ្វី​ដែលរំភើបនោះ​ បងស្រី​ស្អាត​ Ah Ry Noun​ ក៏បានចេញមុខសងជំនួសលោកតា​ផងដែរ។

រឿងមួយ​ទៀតនោះ​ ប្រសិនជាបងប្អូនមានចិត្តចង់ជួយដល់លោកតាចេក​ តាមរយៈ​ពិធីកាត់សក់​ការ​ បងប្អូន​អាចទំនាក់ទំនងដល់លោកតាផ្ទាល់បាន​ (លេខអ៊ុំចេក 012 70 43 72/069 918 658)​ ដើម្បី​ឲ្យ​លោកតាទទួលបាននូវថវិកាខ្លះ​ ជួយ​ដល់​គ្រួសារផងដែរ​។ សូមបងប្អូនមេ​ត្តាជួយ​ Share ទាំងអស់គ្នាដើម្បី​ឲ្យ​សប្បុរសជន​បានឃើញ​ និងបានជួយទៅដល់លោកតាផង ដោយសេចក្តីគោរពស្រលាញ់។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing