អស្ចារ្យណាស់! តោះមកមើលម្ចាស់ជ័យលាភី ទេព ពិសិដ្ឋ ក្រៅឆាកតិចមើល បន្ទាប់ពីលើកពានរួចត្រូវបានអ្នកគាំទ្រជាច្រើនចូលមក….(មានវីដេអូ)

កម្មវិធី The Voice Kids Cambodia រដូវកាលទី២ គឺបានរកឃើញអ្នកដែលទទួលបានជ័យលាភីហើយ ដែលអ្នកដែលត្រូវលើកពាននោះ គឺកុមារា ទេព ពិសិដ្ឋ ដែលមកពីខេត្តសៀមរាប មានអាយុ ១៤ឆ្នាំ ហើយក៍មានមហាជនជាច្រើនបានត្រេកអរ និងអបអរសាទរជំនួសប្អូនដែលបានឈ្នះក្នុងកម្មវិធីនេះ។

កាលពីរដូវកាលទី១ នៅពេលដែលពេជ្រ ថៃ ទទួលបានជ័យលាភី គឺមានមហាជនជាច្រើនបានរិះគន់យ៉ាងខ្លាំងទៅលើកម្មវិធីនេះ ដោយអ្នកដែលច្រៀងពិរោះបែរជាធ្លាក់ ហើយអ្នកដែលពូកែកំប្លែងបែរជាជាប់ទៅវិញ ព្រោះថានេះគឺជាកម្មវិធីប្រលងចម្រៀង មិនមែនកម្មវិធីប្រលងកំប្លែងនោះទេ។

តែក្នុងរដូវកាលទី២ នេះវិញគឺត្រូវបានមហាជនជាច្រើនអបអរសាទរចំពោះលទ្ធផលនេះ ដែលមហាជនបាននិយាយថា នេះបានចំជាការប្រលងចម្រៀងលំដាប់ថ្នាក់ពិភពលោកមែន ដែលទេព ពិសិដ្ឋ គឺពិតជាសមខ្លាំងណាស់ ដែលជាម្ចាស់ជ័យលាភី ព្រោះថាប្អូនច្រៀងពិរោះខ្លាំងណាស់ ហើយថែមទាំងមានរូបរាងសមជាតារាចម្រៀងថែមទៀតផង។

ក្រោយពីម្ចាស់ជ័យលាភី ទេព ពិសិដ្ឋ ទទួលបានពានរួចនោះ ស្រាប់តែមានអ្នកគាំទ្រជាច្រើន បានចូលទៅសុំថតជាមួយនឹងម្ចាស់ជ័យលេភី ដែលធ្វើអោយទេព ពិសិដ្ឋមានការត្រេកអរយ៉ាងខ្លាំង ហើយបញ្ចេញនូវទឹកមុខប្រកបដោយស្នាមញញឹមជានិច្ច ហើយប្អូនគឺពិតជាសាកសមខ្លាំងណាស់ដែលជាម្ចាស់ពាន The Voice Kids Cambodia រដូវកាលទី២នេះ៕

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing