ចប់ហើយ! ក្មេងដែលចេះនិយាយ ១៥ភាសាកំពុងតែល្បីខ្លាំងនិងមានសប្បុរសជនជាច្រើនបានជួយឧបត្ថម ស្រាប់លោកខណ្ឌ័ ច័ន្ទសុផល ចេញមកនិយាយថា…..(មានវីដេអូ)

បន្ទាប់ពីក្មេងប្រុសដែលចេះនិយាយ ១៥ភាសាបានល្បីដោយសារតែស្ត្រីជនជាតិម៉ាឡេសុី បានបង្ហោះវីដេអូរបស់ក្មេងប្រុសនោះ ដែលធ្វើអោយកក្រើកពេញបណ្តាញសង្គម និងមានសារពត៍មានធំៗក្នុងស្រុកបានយកទៅចុះផ្សាយព្រោងព្រាត សូម្បីតែសារពត៍មានបរទេសក៍យកទៅចុះផ្សាយផងដែរ។

ហើយនៅព្រឹកថ្ងៃនេះដែរយើងឃើញថាមានសប្បុរសជនជាច្រើនបានចេញមកជួយប្អូនប្រុសនោះ ដោយបានឧបត្ថមការសិក្សារបស់ប្អូន ដែលក្នុងនោះក៍មានលោកឧកញ៉ា ឌួង ឆាយ បានឧបត្ថមក្មេងប្រុសនោះក្នុងការសិក្សា រហូតដល់រៀនចប់មហាវិទ្យាល័យ ហើយនិងមានសប្បុរសជនជាច្រើនបានឧបត្ថមប្អូន។

ដោយមានសម្បុរសជនជាច្រើនបានឧបត្ថមប្អូនប្រុសស្រាប់លោក ខណ្ឌ័ ច័ន្ទសុផល បានបង្ហោះសារនៅលើគណនីហ្វេសបុកលោកថា «ស្រីស្រស់ជនជាតិម៉ាឡេ លេងមួយក្បាច់ ធ្វើឲល្បីពេញបណ្តាញសង្គមលើពិភពលោក និង ធ្វើឲ ខ្មែរខ្លួនឯង មួយចំនួន ស្ទើដាច់ផ្ងារ! នៅពេលដែលគាត់បានបង្ហោះវិដេអូ ក្មេងៗ ប្រុសម្នាក់អាចនិយាយបានជិត ៩ភាសា ដែលមុខរបរក្មេងនោះជាអ្នកលក់វត្ថុអនុស្សារីយ ជូនដល់ភ្ញៀវទេសចរណ៍បរទេស!

ព្រោះថាលក់ឲខ្មែរខ្លួនឯង គេមិនសូវឲតម្លៃទេ! ពេលខ្លះ រត់ទៅសួរគេ និយាយដាក់គេ គេមិនមើលមុខថែមទៀតផង ទោះកុមារតូចៗចង់និយាយប៉ុន្មានភាសា ក៏គ្មានអ្នកណាអើពើដែរ , ពេលខ្លះគ្រវីក្បាលមិនទិញស្ទើជ្រុះមួកពីលើក្បាលថែមទៀតផង។ លុះដល់ល្បីពីសាសន៍គេមកវិញ បានម្នាក់ៗ ចេញចរឹក អ្នកស្នេហាជាតិ ប្រកាសរកផ្តល់លុយ! បើមិនល្បីពីគេ ម្ល៉េះថ្មើលនេះ អាអូន សុីសៀងលេខ៥ ហើយ ។

គេថាមនុស្សស្រុកយើងភាគច្រើន ជោរតៗគ្នា មិនខុសមែន! បើឲរកអ្វីមួយ ខ្លួនឯងឲល្បី ហើយឲតម្លៃ គឺ (សូន្យ)
ដូច្នេះភាគច្រើន យកពាក្យមួយថា ល្បីតៗគ្នា កែឆ្នៃប្រើតៗគ្នា។»

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing