មិនធម្មតា​ម៉ែន​!!! ផន​ សៀ​លិ​ “សង្សារអើយ​ ឲ្យ​បងសុំទោស” ស្រែក​កប់ៗហ្មង…(មានវីដេអូ​)

កម្មវិធី​ប្រលងចម្រៀង​កុមារ​លំដាប់​ថ្នាក់​ពិភព​លោក​ The Voice Kids Cambodia រដូវកាលទី​២​ កាលពី​រាត្រី​យប់មិញ​នេះ​ គឺបានឈានមកដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ហើយ​ ហើយ​រាល់​បេក្ខជន​ទាំង៦រូប​​ គឺពិតជា​មានសមត្ថភាព​ខ្លាំង​ណាស់ ដោយពួកគេបានឆ្លងកាត់នូវការជម្រុះជាច្រើនវគ្គ​ ទំរាំមកដល់ពេលនេះ។

ដោយឡែកបេក្ខជន​​ ផន​ សៀ​លិ​ ដែលមានសម្លេងស្រែក​ខ្ពស់​ និង​ទឹកដមដ៏ពិរោះ​រណ្តំ​ បន្ទាប់ពីបានឆ្លងកាត់នូវ​វគ្គ​ជម្រុះ​ជាច្រើនមក​ បានធ្វើឲ្យ​ប្អូនកាន់តែមាន​សមត្ថភាព​ខ្លាំង​ រួមជាមួយនិង​ការ​បង្វឹក​ជាមួយ​ Coach វីហ្សា​ ផងដែរនោះ។

ក្នុង​រាត្រី​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ​ កុមារា​ ផន​ សៀលិ​ ដែលជាកូនក្រុម​របស់​ Coach វីហ្សា​ ពិតជាធ្វើបានល្អណាស់​ ដោយប្អូនប្រុសបានស្រែកច្រៀងដោយមានទំនុកចិត្ត​ក្នុង​បទចម្រៀង​មានចំណងជើងថា​ “សង្សារអើយ​ ឲ្យ​បងសុំទោស”​ ដែលជា​សំនៀងដើមរបស់លោក​ ខេមរៈ​ សិរីមន្ត​ គឺពិតជាពិរោះ​ខ្លាំងណាស់​ សង្ឃឹម​រាត្រី​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ​ ប្អូន​នឹងទទួលបាននូវជ័យលាភីផងដែរ។

សូមទស្សនាវីដេអូខាងក្រោម