ស្តេចហ្គេម​ ខ្ញុំនឹងលាឈប់ពី​សិល្បៈ​ ពី​ព្រោះ​តែ…

មួយរយៈពេល​កន្លងមកនេះ​ លោក​ នួ​ន​ សុីណាត​ ដែលមានរហ័សនាមថា​ ស្តេចហ្គេម​ ហាក់បីដូចជាលេចមុខជាច្រើនក្នុងវិស័យ​សិល្បៈ​ មិនថាតែក្នុង​ខ្សែភាពយន្ដ​ កម្មវិធី​ទូរទស្សន៍​ និងថត​ MV នោះទេ​ តែអ្វីដែល​ភ្ញាក់ផ្អើល​នោះ​ គឺលោកបាន​សម្រេច​ចិត្ត​ចាកចេញ​ពី​សិល្បៈ​ទៅ​វិញ​ បើទោះបីជាលោកកំពុងតែទទួល​កម្មវិធី​ជាច្រើន​ក៏ដោយ​​។

ដោយឡែក​ បច្ចុប្បន្ន​នេះ​លោកគឺជាលេង​ហ្គេម​ដ៏​ល្បី​ឈ្មោះ​មួយ​រូប​ ហើយលោកក៏បានបើកកន្លែង​បញ្ចូលហ្គេម​ និងលក់គ្រឿង​កុំព្យូទ័រ​មួយ​ចំនួន​ផងដែរ​។ ជាមួយនិង​ ការ​សម្រេច​ចិត្ត​ចាកចេញ​បែបនេះ​របស់លោក​ ស្តេចហ្គេម​ វាហាក់បីជាលឿនពេកហើយ​ ដែលលោកទើបតែបានចាប់ផ្តើមក្នុងវិស័យសិស្បៈនេះ​ ហើយក៏កំពុងតែទទួលបាន​ប្រជាប្រិយភាព​ជាខ្លាំង​ពីសំណាក់មហាជន​ផងដែរ​។

នេះ​គឺជាខ្លឹមសារដែលលោក​ងួន​ សុីណាត​ ហៅ​ ស្តេចហ្គេម​ បានលើកថា៖​ “ខ្ញុំលា​ឈប់​ពី​សិល្បៈ​នេះ​ គឺអត់​មាន​អ្វី​ត្រូវ​ស្ដាយ​ផង ឲ្យ​ខ្ញុំ​ស្ដាយ​យ៉ាង​ម៉េច​ ​បើ​ខ្ញុំ​សម្ដែង​អត់​បាន​ល្អ​ផង ព្រោះ​នេះ​មិន​មែន​ជាជំនាញ​​ពិត​របស់​ខ្ញុំ។ ជំនាញ​ពិត​របស់​ខ្ញុំ​ គឺ​លេង​ហ្គេម​ និង​លក់​កុំព្យូទ័រ​ឯណោះ​​ទៅ​វិញ​ទេ”។

For More Videos Amazing