ស្ទើរតែ​ទប់​ទឹក​ភ្នែក​មិនបាន​ នៅពេលដែលបងស្រី​ អារី​ នួន ពោលពាក្យបែបនេះទៅលើក្មេងប្រុសម្នាក់នេះ…

បងប្អូន​ប្រិយមិត្ត​មួយ​ចំនួន​ប្រកដជាធ្លាប់ស្គាល់រួចមកហើយ​ បងស្រី​ដែលចិត្ត​ល្អម្នាក់នេះ​ ដោយគាត់តែងតែធ្វើរឿងល្អៗនៅក្នុងសង្គម​ និងបានជួយទៅដល់អ្នកដែលមានជីវភាពក្រខ្សត់​ និងលំបាកជាច្រើន។ ជាក់ស្តែង​នៅក្នុងពិធី​មង្គលការ​មួយ​ បងស្រី​បានប្រទះឃើញក្មេងប្រុសម្នាក់គួរឲ្យអាណិតណាស់​ បានមកសុំសំបក​កំប៉ុង​គាត់​ ឃើញដូចនេះ​ បងស្រី​ក៏បានឲ្យក្មេងនោះច្រកម្ហូបដែលនៅលើតុនោះដើម្បីយកទៅផ្ទះ​។

បងស្រី​ស្អាត​ និងមានចិត្តល្អខាងលើនេះ​មាន​គណនី​ហ្វេសប៊ុក​ឈ្មោះ​ Ah Ry Noun ដោយគាត់បានបង្ហោះ​ និងបានសរសេររៀបរាប់យ៉ាងដូច្នេះថា៖​ “ខ្ញុំធ្លាប់ក្រដែរ​ បន្តែខ្ញុំបានចូលតុការហូបម្ហូបការ រីឯ​ក្មេងនេះវិញ​ ដេីរសុំរេីសសំបកកំប៉ុងក្នុងរោងការ ខ្ញុំបានសួរគាត់ថា​ ចង់ញាំម្ហូបការទេ គាត់បានឆ្លើយថាចង់ញាំណាស់ ឮចឹងខ្ញុំមានអារម្មណ៍ថាហួសចិត្តតិច និងខ្លោចចិត្តតិចយ៉ាងម៉េចទេ ព្រោះម្ហូបនៅលេីតុ​ គឺសល់ច្រេីនសឹងតែគ្មានអ្នកហូប តែងាកមកមេីលគាត់វិញ គាត់និយាយថាចង់ហូបណាស់។

ខ្ញុំឲ្យ​គាត់ច្រកម្ហូបយកទៅទាំងអស់ មានទាំងទឹកក្រូចលេីតុឥតសំចៃ គាត់សប្បាយចិត្តណាស់​ ហើយអរគុណចង់ដប់ម្ភៃដងឯណោះ នឹកស្រម៉ៃថា​ គាត់កាន់ម្ហូបទាំង​ញញឹម​យកទៅផ្ទះ​ ឯនៅផ្ទះវិញ​ គឺមានម្ដាយ​ មានប្អូន និងមានឪពុកកំពុងតែចាំហូបបាយ មិនដឹងថា​ ពួកគាត់សប្បាយចិត្តប៉ុនណានោះទេ ដែលបានឃេីញម្ហូបឆ្ងាញ់ៗចឹង ហឺម​ ជីវិតអេីយជីវិត ខ្ញុំបានអោយក្មេងយកម្ហូប​ និងទឹកក្រូចសេរី​ ដោយសារតែខ្ញុំចងដៃគេ​ 250$ ចឹងហើយម្ចាស់ការ​ ក៏មិនខាតដែរ បេីសិនជាចងដៃតិច​ ខ្ញុំក៏មិនហ៊ានបេីកដៃឲ្យក្មេងយកដោយសេរីចឹងដែរ អ្នកក្រទេីបយល់ពីអារម្មណ៍មួយនេះ ហេីយទាល់តែអ្នកធ្លាប់ក្រទេីបយល់អារម្មណ៍នេះដែរ”។

For More Videos Amazing