សូមជួយស៊ែរបន្តផង! មានបងស្រីម្នាក់ទៀត បានប្រកាសស្វែងរកក្មេងដែលចេះជាង១០ភាសា ដោយគាត់ចង់អោយ….(មានវីដេអូ)

ថ្ងៃនេះផងដែរគឺកក្រើកពេញហ្វេសបុកតែម្តង គឺដោយសារតែក្មេងប្រុសម្នាក់ដែលរស់នៅក្នុងខេត្តសៀមរាប បានដើរលក់វត្ថុអនុស្សាវរីន៍នៅក្នុងតំបន់អង្គ ហើយក៍មានជនបរទេសបានមកនិយាយលេងជាមួយក្មេងប្រុសម្នាក់នោះ ហើយឃើញក្មេងនោះចេះនិយាយច្រើនភាសា គាត់ក៍បានទាញទូរស័ព្ទគាត់មកថត ហើយក៍បានអោយក្មេងប្រុសនោះនិយាយ ក្មេងប្រុសនោះពិតជានិយាយច្រើនភាសាបានយ៉ាងល្អពិតមែន។

តែសារតែក្មេងប្រុសម្នាក់នេះមានសមត្ថភាពដ៍អស្ចារ្យបែបនេះធ្វើអោយសារពត៍មានបរទេសបានយកទៅចុះផ្សាយ ហើយថែមទាំងមានជនជាតិសឹង្ហបុរី ប្រកាសស្វែររកក្មេងប្រុសម្នាក់នោះ ដោយចង់ជួយក្មេងប្រុសម្នាក់នោះ ហើយក៍មានមហាជនជាច្រើនបានកើតសើរក្មេងប្រុសនោះខ្លាំងណាស់។

ដោយឡែកពេលនេះក៍មានបងស្រីម្នាក់ដែលមានឈ្មោះថា GM Lov ក៍ស្វែរកក្មេងប្រុសម្នាក់នោះដែរ ដោយគាត់បានបញ្ចេញមតិថា «សូម​អធ្យាស្រ័យ​បើ​បង​ប្អូន​ស្គាល់​ទី​តាំង​ក្មួយ​ប្រុស​ដើរ​លក់​នោះ​ជួយ​ប្រាប់​ខ្ញុំ​ផង ​នាង​ខ្ញុំ​ទៅ​សៀមរាប​ថ្ងៃ​ទី ១១​នេះ ​ហើយ​ចង់​ជូន​ក្មួយ​ ១០០​ដុល្លារ​ ដើម្បី​ឲ្យ​ក្មួយ​យក​ទៅ​ទិញ​សំភារៈ​រៀន​សូត្រ​ ពូកែ​ណាស់​ហើយ​ឆ្លាត​ណាស់​ក្មួយ​ប្រុស​មីង​ សូម​សរសើរ»៕

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing