ព្រះអើយ! មិនត្រឹម​តែ​ស្អាត​ទេ​ ថែម​ទាំង​ជាម្ចាស់ចិញ្ចៀន​ពេជ្រ​១១លី​ ដែលមានតម្លៃដល់ទៅ…

ដូចដែលបងប្អូនបានដឹងហើយថា​ ពេជ្រ​គឺ​ជារបស់ដែលមានតម្លៃបំផុត​ និងជាគ្រឿង​អលង្ការ​លំអរខ្លួនដ៏ស្រស់ស្អាត​ សំរាប់មនុស្សយើង​ មិនថាតែមនុស្ស​ប្រុស ឬក៏​មនុស្សស្រី​នោះទេ​ ហើយបើនិយាយពីរឿង​អបិយជំនឿ​វិញ គឺអាចធ្វើឲ្យយើងមានរសីខ្ពស់​ មានអំណាច​ និងអាចការពារយើងឲ្យជៀសផុតពីរឿងដែលមិនល្អផងដែរ។

ដោយឡែក​ បងស្រី​ Mey (ព្រះ នាងតូច)​ មិនត្រឹម​តែ​មានសម្រស់ស្រស់ស្អាត​ប៉ុណ្ណោះ​ ថែម​ទាំង​ជាម្ចាស់ចិញ្ចៀន​ពេជ្រ​១១លី​ទៀត​ផង បើនិយាយ​ពីតម្លៃវិញគឺថ្លៃកប់​ពពកតែម្តង​ ដែល​ចិញ្ចៀន​ពេជ្រ​ ១វង់នេះ​ មានតម្លៃដល់ទៅ​ ២៨២៥០០ដុល្លា​អាមេរិក​ឯណោះ​។

ដែលនេះគឺជាការ​បញ្ជាក់ពីហាង​ពេជ្រ​ បុប្ផា​គន្ធ​ ដោយគាត់​បាន​សរសេរ​តាមរយៈ​បណ្តាញសង្គមហ្វេសបុក​ យ៉ាងដូច្នេះ​ថា​៖”ហាងពេជ្របុប្ផាគន្ធ សូមធ្វើការអរគុណយ៉ាង ជ្រាលជ្រៅបំផុត សំរាប់ការទុកចិត្ត និងការគាំទ្រយ៉ាងពេញទំហឹងបំផុត​ ពីសំណាក់អតិថិជនទាំងអស់! ជាពិសេសគឺអ្នកបង Mey (ព្រះ នាងតូច) ចំពោះការកុម៉្មង់ចិញ្ចៀនពេជ្រ 11លី color E ពីហាងយើងខ្ញុំ សូមជូនពរអ្នកបង និងអតិថិជនទាំងអស់ ឲ្យ​រកទទួលទានមានបាន មានសុខភាពល្អ ហេងហេង ទាំងក្រុមគ្រួសារ”។