​អស្ចារ្យខ្លាំងណាស់!​ នេះជាវីដេអូនៃកុមារា​ ស៊ាប​ ឈៀង​ហេង​ បាន​បញ្ចេញ​នូវ​សមត្ថភាព​សូត្រកំណាព្យក្នុងពេល…(មានវីដេអូ​)

កម្មវីធី​ប្រលង​ទេពកោសល្យ​លំដាប់ថ្នាក់ពិភពលោក​ Cambodia’s Got Talent រដូវកាលទី​២​ ដែលទើបតែបាន​បញ្ចប់​កាលពី​ពេល​ថ្មីៗ​នេះ​ ដោយក្រុម​ The king ជាអ្នក​ទទួលបាន​នូវ​ជ័យជម្នះ​។

ដោយឡែក​ អតីតបេក្ខជន​​ កុមារា​ ស៊ាប​ ឈៀង​ហេង​ មាន​អាយុ​១២​ ឆ្នាំ​ ដែល​កុមាររូបត្រូវបានមហាជនដាក់​រហ័សនាមថា​ បណ្ឌិត​អក្សរសាស្ត្រ​ខ្មែរ​ បើទោះជាបីជាកុមាររូបនេះ​ មិនទទួលបាននូវ​ជ័យលាភី​ក៏ដោយ​ ក៏​កុមារ​រូបនេះ​ទទួលបាននូវ​ប្រជាប្រិយភាព​ ការស្ញប់ស្ញែញ​ និងការកោត​សរសើរ​ជាខ្លាំងពីសំណាក់មហាជនជាច្រើនផងដែរ។

ជាក់​ស្ដែង​ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​សែន​ ប្រធាន​កាកបាទក្រហមកម្ពុជា​ បានមានការចាប់អារម្មណ៏ជាខ្លាំង​ នូវទេព​កោសល្យ​របស់កុមារា ស៊ាប​ ឈៀង​ហេង​ ក៏បានសម្រេចផ្តល់នូវថវិកាចំនួន ១ម៉ឺនដុល្លារអាមេរិក​ តាមរយៈ​លោកជំទាវម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១។ ហើយនេះគឺជា​វីដេអូ​ដែលកុមារា​ ស៊ាប​ ឈៀង​ហេង​ បាន​បញ្ចេញ​នូវ​សមត្ថភាព​ក្នុងពេលទទួលយកអំណោយពី​កាកបាទក្រហមកម្ពុជា​។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing