គួរឲ្យ​អាណិត​ណាស់! ម៉ូតូម៉ាក ស្កុបពី ឆ្នាំ​២០១៩ ទើបតែបង់រំលោះបាន​ ១សប្ដាហ៍​ បែរជាត្រូវចោរគាស់បន្ទប់…

មានករណី​ចោរចូលគាស់បន្ទប់ជួលមួយកន្លែង​ ដែល​ហេតុការណ៍​នេះ​បានកើតឡើងកាលពីយប់ម៉ោង១២ជាង​រំលង​អាធ្រាត្រ​ ឈានចូលថ្ងៃទី០​៩ ខែវិច្ឆិកា​ ២០១៨ ស្ថិតនៅត្រង់ចំនុចសង្កាត់​បឹង​ទំពុន​ទី១ ខណ្ឌ​មានជ័យ រាជធានីភ្នំពេញ។​ ដោយករណីនេះបានធ្វើឲ្យនារីរងគ្រោះ​ ដែលជាម្ចាស់ផ្ទះខាងលើបា​នបាត់បង់នូវ​ទ្រព្យ​សម្បត្តិ​មួយ​ចំនួន​ និងម៉ូតូម៉ាក ស្កុបពី ឆ្នាំ​២០១៩ ទើបតែបង់រំលោះបាន​ ១សប្ដាហ៍​ផងដែរ​។

នារីរងគ្រោះ​មានឈ្មោះថា​ ម៉ា ​នី​ ​អាយុ​២២​ឆ្នាំ​ គឺជាបុគ្គលិក​របស់ក្រុមហ៊ុន​ទូរស័ព្ទ​ VIVO។ នាងបានរៀបរាប់ថា​ នៅប្រហែលជាម៉ោងប្រមាណ៧យប់​ នាងបានចាក់សោរបន្ទប់យ៉ាងត្រឹមត្រូវ​ ទើបនាងបានចាកចេញពីបន្ទប់ជួលនោះ​ ក្នុងគោលបំណងទៅញាំុអី​ ដោយជិះឡានចេញទៅជាមួយ​មិត្តភក្តិ​។

ក្រោយ​មកនៅពេលដែលនាងមកដល់បន្ទប់ជួលវិញ​ ស្រាប់តែប្រទះឃើញទ្វារបើក​ចំហ​ នាងក៏បានរត់ទៅមើល​ ស្រាប់តែមិនឃើញម៉ូតូ​ និងបាត់បង់នូវ​ទ្រព្យ​សម្បត្តិ​មួយ​ចំនួន​ផងដែរ។ ក្រោយ​មកនាងក៏បានទៅសុំម្ចាស់ផ្ទះឆែក​កាមេរ៉ា​មើល​ ប៉ុន្តែ​ម្ចាស់ផ្ទះ​មិនព្រម​ឲ្យ​ឆែកនោះទេ​ មិនដឹងថាហេតុអ្វីនោះទេ ទើបនាងក៏បានទៅដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បឹង​ទំពុន​១​។

For More Videos Amazing