ពិតជា​រំភើប​ណាស់! ឃើញ​លឹប​ល​រៗ​ លោក​ គ្រូ​ ពេទ្យ​ ក៏បានចេញទៅមើលស្រាប់តែ…

ការធ្វើ​រឿងល្អនៅក្នុង​សង្គម​ ពិតជា​រឿងមួយ​ដ៏រីករាយ​ខ្លាំង​ណាស់​ ជាពិសេស​បុគ្គលដែលគាត់មាន​ជីវភាព​ធូរ​ធារ​ គាត់តែងតែចែករំលែកនូវអ្វីដែលគាត់មាន​បន្តិចបន្តួច​ជូនទៅដល់មនុស្សមួយចំនួនដែលមា​នការខ្វះខាត​ និងមានទុក្ខលំបាកជាដើមនោះ​។

ដោយឡែក​លោកតាម្នាក់​ ដែលគាត់មាន​ព្រះជន្ម​ដល់ទៅ​៧៥ឆ្នាំ​ ដោយសារ​តែ​គាត់​ឈឺធ្មេញ​ ទើបគាត់បានសម្រេចចិត្តមកដកធ្មេញនៅ​គ្លីនិក​ព្យាបាល​ធ្មេញ​ គាម​ ប៊ន​ ហើយនៅពេលដែលលោកតាមកដល់​ គាត់មិនហ៊ានចូលទៅក្នុងទេ​ ដោយឈរ​លឹប​លរ​នៅមុខ​គ្លីនិក​នោះអស់រយៈពេលមួយសន្ទុះ​ រហូតដល់គ្រូពេទ្យបានឃើញ​ ក៏បានមកសួរនាំ​ទើបដឹងថាលោកតាឈឺធ្មេញខ្លាំងណាស់​ ហើយលោកតាមិនមា​នលុយក្នុងការ​ព្យាបាល​ទើបមិនហ៊ានចូលបែបនេះ។

ក្រោយ​មកគ្រូ​ពេទ្យ​ម្នាក់នោះក៏បាន​អញ្ជើញ​លោកតាចូលទៅក្នុង​ និងធ្វើការដកធ្មេញឲ្យលោកតាមិនគិតថ្លៃទៀតផង​ ដែលនេះគឺជាការ​រៀបរាប់​របស់គ្រូពេទ្យតាម​រយៈ​ហ្វេសបុក​ ដោយគាត់បានសរសេររៀបរាប់ថា៖ «​ថ្ងៃនេះ​មានលោក​អ៊ុំ​ចាស់​ម្នាក់ គាត់​បានជិះ​កង់​មក​ឈប់​នៅមុខ​គ្លីនិក​ ​ជិត​កន្លះ​ម៉ោង​ហើយ​មើល​ផ្លាក ខ្ញុំ​ក៏បានសួរ​គាត់​ថា​ លោកអ៊ុំ​មាន​បញ្ហា​អ្វី​មែន? គាត់​បានប្រាប់​ថា”​ គាត់​ឈឺ​ធ្មេញ តែ​គាត់​អត់​មាន​លុយ​សំរាប់​ព្យាបាល​នោះទេ” ហើយ​ខ្ញុំក៏​ហៅ​គាត់​ចូល​ពិនិត្យ​មើល ហើយ​ក៏​សំរេច​ចិត្ត​ធ្វើ​ការដក​ធ្មេញ​ឲ្យ​គាត់​ដោយ​មិន​គិត​ពីកម្រៃ​គាត់។ បន្ទាប់​ពី​ដក​រួច​ គាត់​ក៏បាត់​ឈឺ គាត់​ញញឹម​ដាក់​ខ្ញុំ​ ហើយ​អរគុណ​ខ្ញុំ​មិន​ដាច់។ អារម្មណ៍​មួយ​នេះ​គៃពិត​ជា​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​ ឪគេ​ឪ​យើង អាយុ ៧៥​ឆ្នាំ​ហើយ ​អាណិត​គាត់​ណាស់»។

For More Videos Amazing