សូមជួយ​ Share​ ឲ្យ​ក្មេង​ប្រុស​ម្នាក់នេះ​ ក្រែងមានអ្នកជួយ​ឧបត្តម្ភ​ដល់ក្មេងម្នាក់នេះក្នុងការ​សិក្សា​ ក្មេង​ប្រុស​ម្នាក់នេះ​អាចនិយាយបានដល់ទៅ​ជិត​ ១០ភាសា​ ដូចជា…(មានវីដេអូ​)

ពិតជា​រឿងមួយដែលមិនគួរ​ឲ្យ​ជឿពិតម៉ែន​ ដែលក្មេងប្រុសខ្មែរម្នាក់​ គឺជាអ្នកលក់នូវ​វត្ថុ​អនុស្សាវរីយ៍​នៅតំបន់​ទេសចរណ៍​មួយកន្លែងក្នុងប្រទេស​ កម្ពុជា​ អាចនិយាយបានដល់ទៅជិត១០ភាសាឯណោះ​ ដូចជា​ អង់​គ្លេស​ ចិន​ ថៃ​ អេស្ប៉ាញ​ ជប៉ុន​ បារាំង​ កាតាំង​ ហ្វីលីពីន​ ម៉ាឡេស៊ី​ ជាដើម​។

ដោយឡែក​ក្នុង​វីដេអូ​នេះ​គឺមានស្រ្តីជនបរទេសម្នាក់​ ដែលជាអ្នក​ទេសចរ​​ បានមកទិញរបស់​អនុស្សាវរីយ៍​របស់ប្អូនប្រុសម្នាក់​ ហើយពួកគេទាំង២នាក់បានធ្វើការសន្ទនាជាមួយគ្នាជាច្រើន​ ហើយ​ស្រ្តីជនបរទេសម្នាក់នោះក៏បានឆ្លៀតធ្វើតេសភាសារបស់ប្អូនប្រុសម្នាក់នោះផងដែរ​ ក្រោយពីធ្វើតេសរួច​ ស្រ្តី​ជាជនជាតិ​បរទេសម្នាក់នោះបានសម្តែងនូវការ​ភ្ញាក់ផ្អើល​ជាខ្លាំងដែលស្ទើរតែមិនគួរឲ្យជឿសំរាប់គាត់​ ព្រោះ​ក្មេង​ប្រុស​ដែលគ្រាន់តែជាអ្នកលក់​របស់​អនុស្សាវរីយ៍​ដ៏តូចមួយ​ បែរជាអាចនិយាយបានច្រើនភាសាយ៉ាងនេះ។

វីដេអូ​មួយនេះ​ក៏ត្រូវបានមហាជនជាច្រើនបានសម្តែងនូវក្តីរំភើបជាខ្លាំងចំពោះប្អូនប្រុសម្នាក់នេះ​ ដែលគាត់ពិតជាមាន​ទេពកោសល្យ​ដ៏​អស្ចារ្យ​ ខ្លាំង​ណាស់​ ហើយក៏សង្ឃឹមដែរថា​ បងប្អូន​ប្រិយមិត្ត​នឹង​ជួយ​ Share ទាំងអស់គ្នា​ ក្រែងមានអ្នកជួយ​ឧបត្តម្ភ​ដល់ក្មេងម្នាក់នេះក្នុងការ​សិក្សា​ ដើម្បី​ឲ្យ​ក្មេង​ម្នាក់នេះ​ទទួលបាន​នូប​ចំណេះដឹង​ឲ្យ​កាន់តែខ្ពស់​ និង​ប្រសើរ​ឡើង​។

For More Videos Amazing