​មិនសមសោះ!!! មូលហេតុ​ដែលជនជាតិ​អាមេរិក​មួយ​គ្រួសារនេះ​ មករស់នៅក្នុងព្រៃជ្រៅរបស់​កម្ពុជា​ គឺដោយសារតែ…​

បុរសជនជាតិ​អាមេរិក​ម្នាក់​ឈ្មោះ​ BeTreed Adventures​( Ben)​ រួមទាំងប្រពន្ធនិងកូន២នាក់​ បាននាំគ្នាមករស់នៅនៅតំបន់ភ្នំត្នោត ក្នុងស្រុកសង្គមថ្មី ខេត្តព្រះវិហារ ដោយជាតំបន់មួយក្នុងព្រៃដ៏ជ្រៅមួយ​ ដែលទីនោះសំបូរទៅដោយព្រៃឈើ​ ទេសភាពដ៏ស្រស់ស្អាត​ និងសំបូរទៅដោយសត្វព្រៃជាច្រើនផងដែរ។

ដោយឡែក​មូលហេតុ​ដែលជនជាតិ​អាមេរិក​មួយ​គ្រួសារនេះ​ សុខចិត្ត​លះបង់នូវ​ទ្រព្យ​សម្បត្តិ​របស់ខ្លួន​ លះបង់ការរស់នៅមួយដែលជាប្រទេសដ៏ទំនើបបំផុតក្នុងពិភពលោកយើងនេះ​ ហើយមករស់នៅក្នុងព្រៃជ្រៅរបស់​កម្ពុជា​ គឺដោយសារតែចង់ថែរក្សា អភិរក្សព្រៃឈើ និង សត្វព្រៃដ៏មានតម្លៃ ក្នុងប្រទេស កម្ពុជា។

វត្តមាន​លោក​ BeTreed Adventures​( Ben)​ លើទឹកដីប្រទេស​កម្ពុជា​ គឺមានរយៈពេល២៦ឆ្នាំមកហើយ​ ហើយរាល់ការចំណាយរបស់លោកក្នុង១ឆ្នាំ​ៗគឺមិនតិចជាង​ ៣៣ ០០០ដុល្លារអាមេរិកនោះទេ​ ប៉ុន្តែឥលូវនេះ​ក្រុមគ្រួសាររបស់គាត់​ គឺកំពុងតែជួបនូវបញ្ហាខ្វះខាតនូវថវិកា​ក្នុងការរស់នៅផងដែរ។

For More Videos Amazing