ជុំខ្លាំងបាត់! កញ្ញា​ រតនៈ​ ពិសី​ ហួសចិត្ត​ជាខ្លាំង​ ខណៈពេលដែលមានបុរសម្នាក់ឆាតមកបបួល​ញាំុ​បាយ​ គ្រាន់តែ១ពេលអោយតម្លៃដល់ទៅ…

កញ្ញា​ រតនៈ​ ពិសី​ គឺជា​តារាសម្ដែង​១រូបដែលទទួលបាននូវប្រជាប្រិយជាខ្លាំងពីសំណាក់អ្នកគាំទ្រ​ រួមជាមួយនិងរូបសម្រស់ដ៏ស្រស់ស្អាត និងមានភាពសិចសុីផងនោះ​ បានធ្វើឲ្យ​មហាជនជាច្រើនមានការចាប់អារម្មណ៏ជាខ្លាំង​ ប៉ុន្តែ​កញ្ញា​ក៏ធ្លាប់បានក្រសួង​វប្បធម៌​ធ្វើ​ការ​ហាមប្រាម​អំពីរឿងស្លៀកពាក់សិចសុីនេះផងដែរ។

ដោយឡែក​កាលពីប៉ុន្មានថ្ងៃមុននេះ​ តាមរយៈ​គណនី​ហ្វេសបុក​របស់កញ្ញា​ រតនៈ​ ពិសី​ បានសម្តែងនូវការហួសចិតជាខ្លាំងមួយ​ ដោយមានបុរសម្នាក់បានឆាតហៅកញ្ញាដ៏ស្រស់ស្អាតមួយនេះទៅញាំុបាយ​ ដោយដំបូងឡើយបុរសនោះបាននិយាយថា”Hello sister” ពិសី​ក៏​បាន​ឆ្លើយ​តប​វិញ​ថា”Ja hi” បុរសនោះក៏បានបន្តទៀតថា”អូននៅណាលូវ​ បងចង់សួរអូនមួយបានអត់​ កុំប្រកាន់ឬខឹងបងណា” ពិសី​ឆ្លើយ​តប​ទៅ​វិញ​ថា”ចា៎​ រឿងអីដែរបង?” បុរសនោះក៏បានបន្តថា”បងប្រុសបងចង់ជួបអូនអែងញាំុអីជាមួយគាត់​ មួយពេល1500$អី​ អូនឯងទៅអត់”ពិសី​ក៏​តបទៅវិញជាមួយនិងរូបភាពហួសចិត្តជាខ្លាំង។

ខាងក្រោម​នេះ​គឺ​ជាការៀបរាប់របស់កញ្ញា​ តាមរយៈ​បណ្ដាញ​សង្គម​ហ្វេសបុក​ ដោយកញ្ញ​ រតនៈ​ ពិសី​ បារសរសេររៀបរាប់ថា៖​ “យី !! អី មេះៗ គ្រាន់ញាុំបាយ 1500$ ចុះទំរាំ ញាុំ គុយទាវ ទៀត ប៉ុន្មានទៅ បង ចង់ដឹងណាស់ ??? #ហួសចិត្ដ”។

For More Videos Amazing