ក្រោយ​ពីមាន​ពត៌មាន​ជាច្រើន​រឿង​ នីឡា​ មានភាពស្និតស្នាលជាមួយបុរសម្នាក់​ លោក​ តា​ វ៉ិចទ័រ​ បានចេញមុខនិយាយ​ថា…

កាលពី​មួយ​រយៈ​ពេលថ្មីៗនេះ​ មាន​ព័ត៌មាន​ជាច្រើន​បានធ្វើការចុះផ្សាយទៅលើកញ្ញា​ វ៉ាន់​ នីឡា​ ដែលជាតារា​កំប្លែង​ដ៏​មាន​ប្រជាប្រិយភាព​នៅក្នុងក្រុមនាយ​ ពាក់​ មី​ និងត្រូវជាកូនរបស់លោក​សុវណ្ណ រិទ្ធី ហៅតា វ៉ីចទ័រ ដែលជាអ្នកគ្រប់គ្រងក្នុងកម្មវិធីកម្សាន្តនៃក្រុមហ៊ុន CBS ផងដែរ​។

តារាកំប្លែង​ដែលមានរូបសម្រស់ស្រស់​ស្អាត និងមានសាច់សខ្ចីរូបនេះ​ បានធ្វើឲ្យ​មហាជនជាច្រើនមានការចាប់អារម្មណ៏ជាខ្លាំង​ ខណៈដែលមានរូបភាពជាច្រើនសន្លឹកដែលមានភាពស្និតស្នាល​ និងផ្អែមល្ហែមជាមួយនិងបុរសម្នាក់​ ដែលបានធ្វើឲ្យមហាជនជាច្រើនមានការស្រឡាំងកាំង​ និងងើងឆ្ងល់ជាខ្លាំង​។

ដោយឡែក​ ចំណែក​ឯលោក​សុវណ្ណ រិទ្ធី ហៅតា វ៉ីចទ័​ ដែលត្រូវ​ជាឪពុក​របស់​ នីឡា​ ឯណោះ​វិញ​ ក៏​បានសម្តែងនូវការព្រួយបារម្ភ​ និងចង់ដឹងផងដែរទាក់ទងនិងរឿងនេះ​ ដោយលោកបានមានប្រសាន៏ថា«ខ្ញុំចង់មើលឃើញ​ ឲ្យបានច្បាស់ណាស់ថា តើបុរស​ ដែលគេបាននាំគ្នានិយាយថា ជាគូស្នេហ៍ថ្មី​ របស់កូនស្រីខ្ញុំនោះ គេគឺជាអ្នកណា ព្រោះបើតាមរូបថតអស់ទាំងនោះ​ គឺកូនស្រីខ្ញុំ​ បានថតរូបជាមួយបងប្អូនប្រុសដែលជាសាច់ញាតិខ្ញុំច្រើនដែរ»។

For More Videos Amazing