កប់តែម្តង!!! ញាក់សាច់​ គ្រាន់តែកាដូដែល​ ដេនី​ ខ្វាន់​ ទិញ​ជូនខ្លួនឯង​ មានតម្លៃថ្លៃដល់ទៅ…

ដេនី​ ខ្វាន់​ គឺ​ជា​តារាសម្តែង​ដែលមានរូបសម្រស់ស្រស់ស្អាត​ សាច់ស​ខ្ចី​ និង​មានប្រជាប្រិយភាព​ខ្លាំងក្នុង​ពេល​បច្ចុប្បន្ន​ អ្នក​នាង​មិន​ត្រឹមតែ​មានទេពកោសល្យ​ល្អក្នុង​សិល្បៈ​ប៉ុណ្ណោះ​ទេ​ អ្នកនាងថែមទាំងមានមុខជំនួញផ្ទាល់ខ្លួនដែលទទួលបាន​ភាពជោគជ័យ​ថែម​ទៀត​ផង​។

ដោយឡែក​ ទន្ទឹម​និង​ភាពជោគជ័យ​នេះផងដែរ​ អ្នកនាង​ ដេនី​ ខ្វាន់​ ដើម្បី​លើក​ទឹក​ចិត្ត​ឲ្យ​ខ្លួន​ឯង​ ឲ្យ​មានកំលាំងតស៊ូបន្តទៀត​ ទើបអ្នកនាងក៏បា​នទិញកាដូ​ ដើម្បី​លើក​ទឹក​ចិត្ត​ខ្លួនឯងផងដែរ​ ដែលការដូរទាំងនោះមានដូចជា​ ចិញ្ចៀន​ តម្លៃ49494$ និង​នាឡិកា​ដៃ​ តម្លៃ21900$ ។

ទាំងនេះគឺជាការរៀបរាប់នៅក្នុង​បណ្ដាញ​សង្គម​ហ្វេសបុក​របស់អ្នកនាង​ ដេនី​ ខ្វាន់​ ដោយបាន​សរសេរ​រៀបរាប់​យ៉ាងដូច្នេះ​ថា៖​ “ថ្ងៃនេះលុយខ្លួនឯងទិញកាដូជូនខ្លួនឯង
ការដែលយេីងចំណាយលុយទៅទិញគ្រឿងសំភារះនិយម វាមិនមែនជាការខ្ជះខ្ជាយទេ តែវាជាការជូនកាដូទៅខ្លួនអែងដែលខំប្រឹងរកលុយយូរហេីយគ្រាន់តែទិញនូវអ្វីដែលយេីងស្រលាញ់គឺមិនខុសទេ គឺវាកាន់តែមានមោទនះ ភាពចំពោះខ្លួនឯងបំផុតដែលយេីងអាចមានលិទ្ធភាពទិញ របស់ដែលយេីងស្រលាញ់ដោយមិនចាំបាច់ពឹងលេីលុយពុកម៉ែដូចកាលនៅកូនក្មេង”។

For More Videos Amazing