សូមបងប្អូន​ជួយ​ Share ឲ្យ​សាច់ញាតិ​គាត់បានឃើញផង​ គាត់មានរបួសជើងធ្ងន់ណាស់​ តែពេលនេះ​…

កាលពី​យប់មិញវេលាប្រមាណជាង៨យប់​ ថ្ងៃ​ទី​០៨​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូ ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ​ មានករណី​បុរសម្នាក់បានអង្គុយតែម្នាក់ឯងនៅម្តុំស្តុបស្ពានអាកាសសាលាតិចណូ​ ដោយគាត់មានរបួសជើង​យ៉ាងធ្ងន់ធ្ងរ និងហូរឈាមជាច្រើន​ទៀតផង។

ក្នុងហេតុការណ៏​ដ៏​ភ្ញាក់ផ្អើល​នោះ​ មាននារីម្នាក់បានព្យាយាមជួយ​ទៅដល់បុរសម្នាក់នោះ ដោយធ្វើការ​ទូរស័ព្ទ​ហៅឡាន​ពេទ្យ​ រាយការណ៏ទៅ​សមត្ថកិច្ច​ និងអ្នកសារ​ពត៌មាន​ទៀត​ផង​ ហើយក្នុងខណៈពេលដែលនារីម្នាក់នោះកំពុងតែ​ Live ក៏បានសួរនាំរកសាច់​ញាតិ​ទៅកាន់បុរសនោះជាច្រើនផងដែរ​ តែបុរសនោះមិនមានការឆ្លើយតបវិញទេ។ មួយ​សន្ទុះ​ក្រោយ​មកក៏មានក្រុម​គ្រូពេទ្យ​ និង​អ្នកសារ​ពត៌មាន​បានមកដល់កន្លែងកើតហេតុនោះ​ និងបានជួយធ្វើការឃាត់ឈាមជាបឋម​ ហើយបាន​បញ្ចូនទៅមន្ទីរពេទ្រ​ផងដែរ។

នេះគឺជា​គណនី​ហ្វេសប៊ុក​របស់នារីខាងលើ​ Ah Leang Toch​ ដែលបានសរសេរ​រៀបរាប់​ថា៖​ «សុំជួយចែករំលែកគ្នា share អោយបានដល់គ្រួសារគាត់ផង មិនដឹងមូលហេតុបុក គ្នារឺអីទេ ព្រោះមកដល់ឃើញគាត់អង្គុយម្នាក់ឯង តែគាត់ហូរឈាមច្រើន គាត់នៅម្ដំស្តុបស្ពានអាកាស តិចណូ ។ បើហូរឈាមច្រើនអាចមានគ្រោះថ្នាក់ ខលទៅពេទ្យហើយ តែមិនទាន់មកដល់ អ្នករងគ្រោះសួរមិនឆ្លើយ ជួយសែរ ទៅ TV Facebook ផង។qqq»

For More Videos Amazing