មោទនភាព​ជាតិខ្មែរ​!!! ស្នាដៃ​ដ៏​អស្ចារ្យ​ នៃគម្រោងព្រះមេរុ​ ដោយមានការប្រឹងប្រែងទាំងយប់ទាំងថ្ងៃរបស់…

ចំណេះដឹង​ និង​ជំនាញ​ផ្នែក​ស្ថាបត្យកម្ម​នៅប្រទេស​កម្ពុជា​នាសម័យ​បច្ចុប្បន្ន​នេះ​ គឺកំពុងតែ​ទទួលបាននូវភាពរីកចម្រើនជាខ្លាំងពីប្អូនៗនិស្សិតខ្មែរ​ ដោយពួកគេបាននាំគ្នាខិតខំ​ និងតស៊ូលើមុខជំនាញនេះរហូតទទួលបាននូវ​លទ្ធផល​ដ៏​ល្អមួយគួរឲ្យកត់សំគាល់។

ដោយឡែក​ ស្នាដៃ​ដ៏​អស្ចារ្យ​ នៃគម្រោងព្រះមេរុ​ ដោយមានការប្រឹងប្រែងទាំងយប់ទាំងថ្ងៃគឺជារបស់និស្សិតខ្មែរចំនួន ៦រូប​ ដែលពួកគេមានឈ្មោះថា​ សាក់ សុគន្ធារី,​ ជា ហុង,​ សាត ណាវីន,​ ឈូក ម៉េងឃៀង,​ ប៉ូ នីតា​ និង​ប៊ុន ដេវីត។ ដោយគម្រោង​នេះ​ត្រូវ​បានធ្វើឡើងមក​ គឺដើម្បីប្រកួតប្រជែងម៉ាកែត និងប្លង់ នៅអង្គការអភិវឌ្ឍកម្ពុជាដោយនិរន្តរភាព (Dcd Cambodia)។

ទាក់ទងនិង​រូបភាពនៃគម្រោងព្រះមេរុ​នេះ​ មហាជន​ជាច្រើន​ក្នុង​បណ្ដាញ​សង្គម​ហ្វេសបុក​បាននាំគ្នាចែករំលែក​ និងបាននាំគ្នាកោតសរសើរជាខ្លាំងផងដែរ​ចំពោះកូនខ្មែរដែលមានស្នាដៃដ៏​អស្ចារ្យ​ បែប​នេះ។

For More Videos Amazing