សូមបងប្អូន​មេត្តា​ជួយ​ Share បន្តផង! នារីដ៏ស្រស់ស្អាតម្នាក់នេះកំពុងតែជួបរឿងល្អផង​ តែបែរជា…

ពិតជា​រឿងមួយដ៏ត្រេកអរខ្លាំងណាស់​នៅពេលដែលប្រជាពលរដ្ឋមួយចំនួន​ មានឱកាសក្នុងការទទួលបាននូវកាងារដ៏ល្អមួយនៅឯក្រៅប្រទេស​ ដែលមានប្រាក់ខែខ្ពស់​ មានការធានាត្រឹមត្រូវពីក្រុមហ៊ុន​ និង​រាជរដ្ឋាភិបាល​។

ឱកាស​ការងារ​ដែលទទួលបាននោះគឺពិតជាមិនងាយស្រួលនោះទេ​ ព្រោះ​ត្រូវ​ឆ្លងកាត់នូវការប្រលងលើ​សមត្ថភាព​ សុខភាព​ និងច្បាប់​ពាក់ព័ន្ធ​ជាមួយនិង​បទព្រហ្មទណ្ឌ​ជាដើម​ ដែលត្រូវបាន​បញ្ជាក់ជាឯកសារ​ និងឆ្លងកាត់ការត្រួតពិនិត្យជាច្រើន​ស្ថាប័ន​ទៀត​ ទើបមាន​សិទ្ធ​អាចទៅធ្វើការនៅបរទេសដោយស្របច្បាប់បាន។ ដោយឡែក​យោងតាម​គណនី​ផេក​ហ្វេសបុក​ជាផ្លូវការ​របស់​ MTOSB Cambodia – គណៈកម្មាធិការបណ្តុះបណ្តាល និងបញ្ជូនពលករទៅបរទេស​ បានប្រកាសស្វែងរកនារីម្នាក់​ ដែលមិនអាចធ្វើការទំនាក់ទំនងបាន​ ខាងក្រោម​នេះគឺជា​ពត៌មាន​លំអិត​របស់ក្រសួង៖

“គណៈកម្មាធិការ​ បណ្តុះបណ្តាល និងបញ្ជូនពលករ​ទៅបរទេស សូមជូនដំណឹង​ ដល់ពលករ ដែលមានឈ្មោះថា ស្រ៊ន ប​ញ្ញា​ (SRORN PHANHA) ភេទស្រី អាស័យដ្ឋានរស់នៅ​ ភូមិម្សាក្រងជើង ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ។ សូមរួសរាន់មកទំនាក់ទំនងគណៈកម្មាធិការបណ្តុះបណ្តាល និងបញ្ជូនពលករទៅបរទេស ឲ្យ​បានមុនថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ បេលាម៉ោង ០៣:០០នាទីល្ងាច ឬក៏ទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ ០២៣ ៦៥២៥ ៧៧៧, ០៨៨ ៣៥៩៨ ៨៨៨ និង ០១២ ៤៦៦ ២២២ នៅរៀងរាល់ម៉ោងធ្វើការ។
* បញ្ជាក់៖ គណៈកម្មាធិការបណ្តុះបណ្តាល និងបញ្ជូនពលករទៅបរទេស មិនអាចធ្វើការទំនាក់ទំនងតាមរយៈលេខទូរស័ព្ទរបស់គាត់ និងគ្រួសាររបស់គាត់បានឡើយ។ អាស្រ័យហេតុនេះ សូមបងប្អូននិងសាធារណជនមេត្តាជួយផ្សព្វផ្សាយបន្ដ។ សូមអរគុណ!”៕

For More Videos Amazing