លោក អាប៉ូឡូចយ មានពាក្យ​មួយចំនួនផ្តាំទៅមិត្តៗ​យុវវ័យ​មួយចំនួនថា…(មានវីដេអូ​)

បងប្អូន​ប្រិយមិត្ត​មួយចំនួនប្រហែលជានៅមិនទាន់ភ្លេចលោក​ អាប៉ូឡូចយ​ ដែលជាតារា​ចម្រៀង​មួយ​រូប​ ដែលគាត់ទទួលបាននូវ​ប្រជាប្រិយ​ភាពជាខ្លាំង​កាលពីប៉ុន្មានឆ្នាំមុនកន្លងទៅ​ បើនិយាយពី​បទ​ចម្រៀង​របស់លោកដែលចេញជាបន្តបន្ទាប់គឺមានប្រហែលជា៥បទ​ រីឯ​បទដែលធ្វើឲ្យលោកមាន​ប្រជាប្រិយ​ និងមានអ្នកស្គាល់ច្រើន​គឺបទ”It’s too late apologize”។

លោក​ អាប៉ូឡូចយ​ មានឈ្មោះ​ពិតថា​ រស់ សេរីវណ្ណាត តែបើនិយាយពី​បច្ចុប្បន្ន​នេះ​គឺលោកហាក់បីជាស្ងប់ស្ងាត់ខ្លាំងណាស់​ជាមួយនិងវិស័យ​សិល្បៈ​ ប៉ុន្តែ​ថ្មីៗ​លោកបែរជាលេចមុខមក​ និងមានពាក្យ​មួយចំនួនផ្តាំទៅមិត្តៗ​យុវវ័យ​មួយចំនួនផងដែរថា៖

លោកមិនចង់ឃើញកូនខ្មែរមួយចំនួននាំគ្នាទៅលេងហ្គេមឥ​ប្រយោជន៍​នោះទេ​ ព្រោះ​វាអាចបណ្តាលឲ្យកូនខ្មែរខាតពេលវេលាក្នុងការរៀនសូត្រ​ គួរតែបកមកគាំទ្រ​ នូវបទ​ចម្រៀង​របស់លោក​ ឬក៏​អ្នកចម្រៀង​ដទៃដែលជាលក្ខណៈ​ Original Song វិញ​ លោក​បាន​បន្ថែម​ទៀត​ថា​ យុវជន​ខ្លះគឺជោតាមគ្នា​ ទើបបានជានាំគ្នាវក់យ៉ាងដូច្នេះ​ ចំណែកឯ​មួយ​ចំនួនទៀត​ បែរជាទៅគាំទ្ររឿងថៃ​ និងតារាថៃទៅវិញ​ ទើបបានជាបង្កឲ្យ​សិល្បៈ​ខ្មែរ​មានការធ្លាក់ចុះបែបនេះ។

For More Videos Amazing