គួរឲ្យ​សរសើរ​ណាស់! លោក​ឧកញ៉ា​ ទៀ​ វិចិត្រ​ បានធ្វើឲ្យ​អ្នកលក់ទឹកកកឈុសម្នាក់​ភ្ញាក់ផ្អើល​ជាខ្លាំង​…(មានវីដេអូ​)

លោកឧញ៉ាចិត្តធម៌​ ទៀ​ វិចិត្រ​ បងប្អូន​ប្រិយមិត្ត​ប្រាកដ​ជា​បានស្គាល់រួចមកហើយ​ ដែលលោក​ឧកញ៉ា​តែងតែបានធ្វើរឿង​មនុស្សធម៌​ និងជួយទៅដល់ប្រជាជនក្រខ្សត់ជាច្រើន​ដែលមានទុក្ខលំបាកក្នុង​ជីវភាព​រស់នៅ​ ជាពិសេស​នៅពេលដែលលោក​ឧកញ៉ា​ធ្វើ​ដំណើរ​តាមផ្លូវ​តែម្តង។

ជាក់ស្តែង​កាលពី​ប៉ុន្មា​ន​ម៉ោងមុននេះ​ លោកឧញ៉ាចិត្តធម៌​ ទៀ​ វិចិត្រ​ បានបង្ហោះ​នូវវីដេអូរមួយ​ ដែលលោកបានសរសេររៀបរាប់យ៉ាងដូច្នេះថា​ ”ទំនាក់ទំនងល្អ មិនចាំបាច់ត្រូវការអ្វីៗល្អគ្រប់យ៉ាងនោះទេ មានត្រឹមតែទឹកចិត្តល្អ គឺគ្រប់គ្រាន់ហើយ….៚”​។

ចំណែកឯ​វីដេអូ​នោះ​វិញ​បានបង្ហាញពីសកម្មភាពរបស់លោក​ឧកញ៉ា​ខណៈពេលដែលកំពុងតែធ្វើដំណើរ​ ក៏បានជួបប្រទះនិង​ បុរសម្នាក់ដែលគាត់​ គឺជាអ្នកលក់ទឹកកកឈុស​ ក្រោយមកលោក​ឧកញ៉ា​ក៏បានចុះទៅទិញទឹកកកឈុស​ និងបានសួរសុខទុក្ខរបស់បងប្រុសម្នាក់នោះផងដែរ។

ជាចុងក្រោយ​លោក​ឧកញ៉ា​ទៀ​ វិចិត្រ​ ក៏បានជូនជាថវិកា​មួយចំនួនទៅដល់បងប្រុស​ផងដែរ​ ដើម្បី​ទុកជាការសម្រួលនូវជីវភាពគ្រួសារបានខ្លះ​។ នេះ​ពិតជា​រឿងមួយដ៏ល្អសំរាប់សង្គមជាតិយើង​ដែលមានលោក​ឧកញ៉ា​ទៀ​ វិចិត្រ​ គឺជាគំរូស្រាប់​។

សូមទស្សនាវីដេអូខាងក្រោម

For More Videos Amazing