សូមជួយ​ Share បន្តផង! ល្បិច​បោកថ្មី​ ចំពោះកុមារសិស្សសាលា​ សូមប្រុង​ប្រយត័្ន​ផង…

កាលពីវេលាម៉ោង១១ :​ ២០នាទីព្រឹក ថ្ងៃទី៧ វិច្ឆិកា ឆ្នាំ​២០១៨នេះ​ ខណៈដែលសិស្សានុសិស្សបានដល់ម៉ោងចេញពីសាលារៀន​ ក៏មានបុរសម្នាក់បានប្រើល្បិចដោយធ្វើជាដាច់ហ្រ្វាំងម៉ូតូ​នៅចំពីមុខសាលា​ ក្រោយមកជនសង្ស័យ​នោះក៏បានពឹងឲ្យក្មេងទាំងនោះមកជួយ​ បន្ទាប់មកក៏ប្រើ​វិធី​និយាយថាស្គាល់​ឪពុកម្តាយ​របស់ក្មេងទាំងនោះ​ ហើយថាខ្លួនគឺជាទងនិងជាងមាស​ និងបាននិយាយទៀតថា​ ម្តាយកូនៗឲ្យពូមកកគ្រឿងអល​ង្ការ​ ដើម្បី​ទៅប្តូរ។

ក្នុងនោះផងដោយសារសម្តីដ៏មានថ្វីមាត់ក្នុងការលួងលោម​ ទើបមានកុមារចំនួន៤នាក់ហើយដែលបានចាញ់បោកជនសង្ស័យម្នាក់នេះ​។ ជនសង្ស័យដែលជាមុខសញ្ញាឆបោខាងលើមានឈ្មោះថា ខឹម រ៉េង មានអាយុ៣១ឆ្នាំ ភេទប្រុស​ មុខរបរមិនពិតប្រាកដ​ រស់នៅផ្ទះជួល​ ម្តុំផ្សារកាណាស៊ីធី​ រាជធានីភ្នំពេញ​។

ក្រោយពីមានពាក្យបណ្តឹងពីឪពុកម្តាយជនរងគ្រោះខាងលើ​ ក្រុមកម្លាំងសមត្ថកិច្ចរបស់នគរបាលស្រុកអង្គស្នួល​ បាននាំគ្នាធ្វើចុះប្រតិបត្តិការ​ និងធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ​នាព្រឹកថ្ងៃទី៧ វិច្ឆិកា ឆ្នាំ២០១៨​។ ជនសង្ស័យនោះ​ ត្រូវ​បានសមត្ថកិច្ចកសាងសំណុំរឿង និងបញ្ជូនទៅកាន់សាលាដំបូងដើម្បីចាត់ការតាមនិតិវិធីច្បាប់។

For More Videos Amazing