ពិតជាត្រេកអរណាស់! សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី​ បានផ្តល់ជាថវិការយ៉ាងច្រើនទៅដល់កុុមារ​ ស៊ាប​ ឈៀង​ហេង​ ចំនួន…

បងប្អូន​ប្រិយមិត្ត​ច្បាស់​ជា​ស្គាល់រួចមកហើយនូវកុមារា​ ស៊ាប​ ឈៀង​ហេង​ ដែលប្អូ​នប្រុសមានអាយុ១២ឆ្នាំ​ និង​ជា​បេក្ខជន​មួយរូបក្នុង​កម្មវិធី​ប្រលង​ទេពកោសល្យ​លំដាប់ថ្នាក់ពិភពលោក​ Cambodia​‘s Got Talent រដូវកាលទី​២​ ដែលទើបតែ​បាន​បញ្ចប់​កាលពីប៉ុន្មានថ្ងៃមុននេះ​ ដោយ​លទ្ធផល​ក្នុងវគ្គ​ផ្តាច់ព្រ័ត្រ​គឺបានទៅលើក្រុមរាំ​ The King​ ដែលជាម្ចាស់ជ័យលាភី​។

កុមារា​ ស៊ាប​ ឈៀង​ហេង​ ត្រូវបានមហាជនដាក់​រហ័សនាមថា​ ជាបណ្ឌិត​អក្សរសាស្ត្រ​ខ្មែរ​ ដោយកុមារារូបនេះពិតជាមាន​ទេពកោសល្យ​ល្អណាស់​ ព្រោះប្អូនតែងតែទទួលបាននូវចំណាត់ថ្នាក់លេខ១​ និង​ប័ណ្ណ​សរសើរ​ជាច្រើន​រាប់ស្ទើរតែរាប់មិនអស់​ ហើយកាលពីប្អូនជា​បេក្ខជន​ក្នុងកម្មវិធី​ Cambodia’s Got Talent ប្អូនបានលើកយកនូវ​សុភាសិត​របស់ខ្មែរជាច្រើនមកបង្ហាញឲ្យប្រជាជនខ្មែរបានដឹង​ និងបានយល់ពី​អត្ថន័យ​ទាំងនោះ។

ដោយសារភាពវៃឆ្លាត​ ទេពកោសល្យ​ និង​មាន​សមត្ថភាព​បែបនេះ​ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី​ ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏បានសម្រេចផ្តល់នូវថវិកាចំនួន ១ម៉ឺនដុល្លារអាមេរិក​ ទៅដល់កុមារា​ ស៊ាប​ ឈៀង​ហេង​ តាមរយៈ​លោកជំទាវម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ និងបានផ្តាំផ្ញើរនូវប្រសាន៏របស់សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី​ ហ៊ុនសែន​ ដែលបានផ្តាំសួរសុខទុក្ខ រួមទាំងកោតសរសើរ​ និងស្ញប់ស្ញែងដល់កុមារា ស៊ាប​ ឈៀងហេង ដែលមានចំណេះដឹង​ រួមនិងទេពកោសល្យ​ កម្ររកបាន។

កុមារា​ ស៊ាប​ ឈៀង​ហេង​ ក៏បានសម្តែងនូវភាពត្រេកអរជាខ្លាំង​ នូវទឹកចិត្តដ៏ល្អប្រសើរ​ កក់ក្តៅ​យ៉ាងខ្លាំង​ចំពោះ​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី​ ដែលបាន​យកចិត្តទុកដាក់​ចំពោះខ្លួន។ ហើយក្នុង​នោះផងដែរ​ ឪពុកម្តាយ​របស់កុមារា​ ស៊ាប​ ឈៀង​ហេង​ក៏ទទួលបាននូវថវិកាមួយចំនួនពី​សម្តេច​ផងដែរ​ ដើម្បី​ជួយ​ផ្គត់ផ្គង់​ទៅដល់ជីវភាពគ្រួសារ។

For More Videos Amazing