ទេព ពិសិដ្ឋ ដែលជាបេក្ខភាព The Voice Kids គឺមានគេយកឈ្មោះរបស់ប្អូនប្រុសយកទៅ….

បងប្អូនដែលនិយមមើលកម្មវិធី The Voice Kids Cambodia រដូវកាលទី២ ច្បាស់ជាស្គាល់ ទេព ពិសិដ្ឋ ព្រោះថាទេពពិសិដ្ឋជាបេក្ខជនប្រលងនៅក្នុងកម្មវិធី The Voice Kids Camboda រដូវកាលទី២ ដែលប្អូនប្រុសគឺជាកូនក្រុមរបស់កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ដែលប្អូនពិតជាច្រៀងបានពិរោះណាស់ទាំងភាសាខ្មែរ និងបរទេស។

ដោយឡែកមានគណនីហ្វេសបុកមួយឈ្មោះថា Si Noeun បានបង្ហោះថា «ជនឆបោកលុយសម័យថ្មីបងបងគួប្រយ័ត្នទាំងអស់គ្នាគួយល់ហើយលុយពិបាករកណាស់កុំចង់ចាយលុយញើសឈាមអ្នកដ៍ទៃវាឆាប់ដេកគុកណាស់😂😂😂មិនឆាតជាអក្សតែឆាតសម្លេងតែម្ដងឆ្លាតដល់ហើយតែនៅចាញ់កម្រិតបងឆ្លាតជាង😂😂»។

ហើយបន្ទាប់មកម្ចាស់អាខោនប្អូនប្រុស ទេព ពិសិដ្ឋ ក៍បានធ្វើការស៊ែរផូសនោះ និងបានភ្ចាប់សារថា «ពូកែមេសបង Fake Account ហេីយឆាតដើរបោកប្រាស់លុយគេទៀត🙂😫☺️»។ ដូច្នេះហើយក៍សូមផ្តាំទៅជនខិលខូចមួយចំនួនតូចដែលចូលចិត្តប្រើល្បិចថោកទាបនេះ សូមបញ្ឈប់ភ្លាមទៅ ប្រយ័ត្នគេតាមរកមុខ ដេកគុកលេងទៅ។

For More Videos Amazing