ទៀតហើយ!!! យន្តហោះ​របស់​ក្រុមហ៊ុន​ Lion Air បានជួបនូវ​បញ្ហាដែលធ្វើឲ្យ​​…

ពិតជា​រឿងមួយដ៏គួរឲ្យ​ភ្ញាក់ផ្អើល​ខ្លាំងណាស់សំរាប់ក្រុមហ៊ុន​អាកាសចរណ៍​ Lion Air មួយនេះ​ ដែលទើបតែជួបនូវ​ឧបទ្ទវហេតុ​ធ្លាក់​យន្តហោះ​ចូលទៅក្នុង​សមុទ្រ​កាលពី​ពេលថ្មីៗនេះ​មិនទាន់បានប៉ុន្មានផង​ ដែលបង្កឲ្យមនុស្សចំនួន១៨៩នាក់​ បូករួម​ទាំងពីឡុត​២នាក់​ និង​នារី​បម្រើ​ការ៦នាក់​ បានបាត់បង់ជីវិត។

ក្រោយមក​មូលហេតុ​នៃ​ឧបទ្ទវហេតុ​ធ្លាក់យន្តហោះ​នេះត្រូវ​បានគេរកឃើញថា​ មកពីការថ្វេស​ប្រហែសរបស់ក្រុមហ៊ុន​ ដែលមិនបានដោះស្រាយនូវ​បញ្ហាបច្ចេកទេស​​ ខណៈពេលដែលយន្តហោះនោះមានបញ្ហានូវមុនការហោះហើរ​ ហើយ​បែរជាបណ្តោយ​ឲ្យ​ធ្វើ​ការហោះហើរ​ ទើបជួប​ឧបទ្ទវហេតុ​ដ៏​រន្ធត់​បែប​នេះ​។

ដោយឡែក​កាលពីយប់មិញ​ ថ្ងៃទី​០៧​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៨​ មានករណីមួយផ្សេងទៀតរបស់យន្តហោះ​អាកាសចរណ៍​ Lion Air បានជួបនូវបញ្ហារត់ខុសបច្ចេកទេសទៅប៉ះនិងបង្គោលក្នុងព្រលាន បណ្ដាលឱ្យរហែកស្លាបម្ខាង​ ខណៈពេលនោះអ្នកដំនើរពិតជាមានការតក់ស្លុតជាខ្លាំង​ ហើយអ្នកដំណើរខ្លះក៏បានរត់ចេញពីយន្តហោះនោះផងដែរ។

បើតាមរយៈសារពត៌មាន Channel News Asia បានធ្វើការចុះផ្សាយបានឲ្យដឹងថា​ ហេតុការណ៍នេះបានកើតឡើងនៅក្នុងព្រលានយន្តហោះ​ Fatmawati ក្នុងទីក្រុង​ Bengkulu​ ដែលមានអ្នកដំណើរចំនួន១៤៣នាក់​ ក្រោយ​មកក្រុម​ហ៊ុន​អាកាសចរណ៍​មួយនេះក៏បានប្តូរ​យន្តហោះ​ថ្មី​ដើម្បី​ធ្វើ​ការហោះហើរ​ផងដែរ​ ពាក់ព័ន្ធ​និង​បញ្ហាដែលបានកើតឡើងនេះ​ នៅមិនដឹងនៅឡើយទេ​ ដោយរងចាំការស្រាវជ្រាវពី​អជ្ញាធរ​។

For More Videos Amazing