អនិច្ចា​ណាស់! ប្រពន្ធកំពុងតែឆ្លងទន្លេ​ ប្តីរវល់មើលប្រពន្ធ​ ចំណែក​ឯកូនអាយុ១៦ខែ​ក៏ពឹងឲ្យយាយមើល​ ស្រាប់តែ…

ករណី​ដ៏​គួរឲ្យ​រន្ធត់​មួយបានកើតឡើងចំពោះកុមារី​ម្មាក់ឈ្មោះ ម៉ៅ ស្រីពេជ្រ អាយុ១៦ខែ​ ដែលបានស្លាប់ដោយការលង់ទឹក​ ខណៈដែម្តាយកំពុងតែសម្រាលកូននៅមន្ទីរពេទ្យ រីឯ​ឪពុក​រវល់តែមើលថែប្រពន្ធ​ ក៏បានពឹងឲ្យលោកយាយជីដូនជួយមើល​ ស្រាប់តែភ្លេចខ្លួនបន្តិចក៏បានជួបហេតុ​ការណ៏​បែបនេះ​។

ហេតុការណ៍​ដ៏​រន្ធត់​នេះ​បានកើតឡើងកាលថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិព្រៃតាយីង ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ តាមប្រភពហេតុ​ការណ៏​បាន​ឲ្យ​ដឹងថា​ ខណៈពេលដែលលោកមាន​ សម្បត្តិ​ អាយុ​ ២៥ឆ្នាំ​ ដែលត្រូវ​ជា​ឪពុក​របស់កុមារីរងគ្រោះ​ រវល់តែទៅមើលថែប្រពន្ធសម្រាលកូននៅឯមន្ទីរពេទ្យ​ លោកក៏បានយកក្មេងនោះទៅ​ផ្ញើរនិងម្តាយរបស់គាត់​។

ស្រាប់តែនៅម៉ោង​៩ព្រឹក​ លោកក៏បានត្រលប់មកផ្ទះវិញ​ ក៏មិនឃើញកូនស្រីរបស់គាត់​ ទើប​ឆោឡោ​នាំគ្នាដើររក​ ប៉ុន្តែរកមិនឃើញនោះទេ​ ក៏បានដាក់ការ​សង្ស័យ​ថាប្រហែលជាធ្លាក់ក្នុងទឹកស្រះហើយ​ ទើបនាំគ្នាចុះទៅមើល​ ក៏ប្រទះឃើញសាកសពក្មេងស្រីនោះ​ ដែលមិនដឹងជាស្លាប់តាំងពីពេលណានោះទេ​ ពិតជា​អាណោចអាធ័ម​ខ្លាំងណាស់។

For More Videos Amazing