ក្តៅ​ក្តៅ​! លោក​ ប៊ុត​ សីហា​ បានចេញមុខ​ប្រតិកម្ម​ខ្លាំងៗ រឿងដែលលោក​ ចា​ រិទ្ធី​ បានអញ្ជើញ​លោកឡើងច្រៀង…

កាលពីពេល​ថ្មីៗ​កន្លងមកនេះ​ មានករណី​មួយ​បានផ្ទុះឡើងល្បី​ពេញ​បណ្តាញ​សង្គម​ហ្វេសបុក​ ពាក់ព័ន្ធ​និងរឿងរបស់លោក​ ប៊ុត​ សីហា​ ត្រូវ​បាន​លោក​ចា​ រិទ្ធី​ ដែលជាអ្នកគ្រប់គ្រង​កម្មវិធី​កំសាន្ត​ក្នុង​ស្ថានីយ​ទូរទស្សន៍​អាស៊ីអាគ្នេយ៍​ បាន​អញ្ជើញ​លោកឲ្យឡើងច្រៀង​។

អ្វីដែលជាការភ្ញាក់ផ្អើល​នោះ​ គឺនៅពេលដែលដល់ម៉ោងបែរជាមិនឃើញ​វត្តមាន​របស់លោកទៅវិញ​ បើទោះបីជាលោកធ្លាប់មានពាក្យ​ចចាមអារ៉ាម​ពីមុនមក​ កាលនៅ​ផលិត​កម្ម​រស្មី​ហង្សមាស​ក៏ដោយ​។ មហាជន​ជាច្រើន​ក៏បានសម្តែងនូវការមិនពេញចិត្តជាខ្លាំងចំពោះរូបលោក​ ប៊ុត​ សីហា​ ដែលលោកបានអវត្តមាន​បែបនេះ​ ព្រោះវាហាក់បីជារឿងមួយដែលមិនឲ្យតម្លៃទៅដល់ខ្លួនឯង​ និងអ្នកដែលបាន​អញ្ជើញ​លោកផងដែរ។

ដោយឡែក​ ក្រោយពីមានការនិយាយតៗគ្នា​ រិះគន់ និងមានការចែកចាយនូវ​ពត៌មាន​នេះ​តាមរយៈ​បណ្តាញសង្គមហ្វេសបុក​ លោក​ ប៊ុត​ សីហា​ ក៏​បានចេញមុខ​ប្រតិកម្ម​យ៉ាងខ្លាំងងដែរចំពោះរឿងនេះ​ ដោយលោកបានសរសេររៀបរាប់តាម​រយៈ​គណនី​ផេក​របស់លោក​យ៉ាង​ដូច្នេះ​ថា៖

“រឿងខ្លះ បងប្អូនកុំតាមការគេញាក់ពេក។ អ្នកណាដែលមិនចង់បានលុយ​ ហើយចង់ឡើងច្រៀង​ ខ្ញុំក៏ចេះហត់ដែរ​ហើយអារឿងចេះចុះរឿងយល់ច្រឡំ​ ឬក៏រឿងអីហ្នឹង​ បើអាចសូមកាត់បន្ថយទៅ។​ អ្នកក៏ជាខ្មែរដែរ​ ហើយខំខមិនជេខ្ញុំឆ្កែឆ្មានិង​ តើអ្នកជាអ្វីអ្នកមានចំនេះដឹងអើយបងអស់លោកត្រូវគេជេវិញអស់លោកចេះឈឺទេ?​ ខ្ញុំត្រូវការអ្នកគ្រាំទ្រ​ អ្នកស្រលាញ់អ្នកយល់ចិត្ត។​ សូមចេះរស់នៅឲ្យមានសុជីវធម៌ផងចេះមានខួរជាខ្មែរផងកុំចេះតែខាំខ្ញុំពេក(សីហាបាទ)”។

For More Videos Amazing