វាចាពាក្យបណ្តាំចុងក្រោយរបស់លោក​ឧកញ៉ា​ សឺងគុយ​ ជាមួយការដាំដើមឈើបញ្ច្រាស​ កូនខ្មែរគប្បីត្រូវដឹង…

លោក​ឧកញ៉ា​ សឺងគុយ​ គឺជា​វីរៈ​បុរសខ្មែរ​ក្នុងសតវត្សរ៍ទី១៩​ នៃដែនដីកម្ពុជាក្រោម។ លោកគឺជាអ្នកដាំដើមឈើ​ ដែលបញ្ច្រាស់គល់ឡើងលើ​ ក្នុងទឹកដីកម្ពុជាក្រោម​ ហើយដើមឈើ១ដើមនេះ​ ក៏នៅតែមានមកដល់សព្វថ្ងៃនេះផងដែរ។ ដោយសារតែលោកចង់ថែរក្សានូវ​ប្រពៃណី​ និង​ព្រះ​ពុទ្ធសាសនា​ លោកក៏ត្រូវយួនកាត់ក្បាលដើម្បីជាថ្នូរក្នុងរឿងនេះ​ ចំណែកឯវាចាពាក្យបណ្តាំចុងក្រោយរបស់លោក​ឧកញ៉ា​ សឺងគុយ​ គឺ៖

“ខ្ញុំត្រូវបានផ្លាស់ប្តូរខ្លាំងណាស់ ក្នុងការបានឃើញបងប្អូនជាជនរួមជាតិ​ និងព្រះសង្ឃរបស់ខ្មែរយើងមុនពេលដែលខ្ញុំនឹងចាកចេញ​ ពីជីវិតនេះ។ ខ្ញុំសូមអង្វរ​ និងសុំការលើកលែងទោសពីសំណាក់បងប្អូនរបស់ខ្មែរយើង​ និងព្រះសង្ឃពុទ្ធសាសនា ព្រោះខ្ញុំគឺមិនមានសមត្ថភាពគ្រប់គ្រាន់​ ដើម្បីបំរើមាតុភូមិរបស់យើងតទៅទៀតទេ។

ដូច្នេះ​ ខ្ញុំត្រូវតែបញ្ចប់នូវជីវិតរបស់ខ្ញុំ​ ដើម្បីឲ្យប្រជាជាតិខ្មែរយើងរស់នៅតទៅទៀតដោយគ្មានវិប្បដិសារី។ ឥលូវនេះប្រពៃណីទំនៀមទំលាប់​ និងព្រះពុទ្ធសាសនាខ្មែរយើងបានត្រឡប់មកវិញហើយ។ដូច្នេះហើយសូមឲ្យព្រះសង្ឃ​ ព្រះ​ពុទ្ធសាសនារបស់យើង​និងមិត្តរួមជាតិរបស់យើងទាំងអស់​ សូមអភិរក្សការពារ​ និងថែរក្សាពួកគេកុំឲ្យស្លាប់។

សូមឲ្យ​ព្រះសង្ឃ​ និងបងប្អូនជនរួមជាតិទាំងអស់​ ចងចាំ​ និងយល់ច្បាស់ថា​ ពូជសាសន៍របស់ខ្មែរយើង​ គឺធ្លាប់ជាអ្នកមានអំណាច​ និងល្បីល្បាញបំផុតទូទាំងពិភពលោក។​ ដូច្នេះហើយ​ យើងគឺត្រូវតែមានភាពរឹងមាំ​ និងត្រូវរួបរួមគ្នាជានិច្ច​ ត្រូវ​តែកុំជឿលើល្បិចកលរបស់សត្រូវ​ឲ្យ​សោះ កុំលក់ខ្លួនឯង​ ទៅខ្មាំងសត្រូវណាមួយ​ ដើម្បីឲ្យពួកគេ​ អាចសម្លាប់ជាតិនិងមិត្តរួមជាតិរបស់យើងដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួននោះ។

អធិបតេយ្យជាតិ​ សេរីភាពព្រះពុទ្ធសាសនា​ និងពូជសាសន៍របស់ខ្មែរយើង​ ដូច្នេះពួកគេគឺអាចរស់នៅបាន​ ជាចុងក្រោយ​ ខ្ញុំជឿជាក់យ៉ាងច្បាស់ថា​ ខ្ញុំគឺជាបុគ្គលម្នាក់ដែលស្លាប់​ តែនឹងមានកូនខ្មែរច្រើនរាប់លាននាក់​ និងជនរួមជាតិទាំងអស់​ ដែលនឹងក្លាយ​ ហើយជាអ្នកស្នេហាជាតិ​ និងមានឆន្ទៈដ៏ខ្ពស់ក្នុងការបូជា និងការពារថែរក្សា។

For More Videos Amazing