អបអរសាទរ​! ចៅផ្សារខ្មែ​រ​ ជិតដល់ថ្ងៃមង្គលហើយ​ អនាគត់​ប្តីគាត់គឺជា…

ស្នេហា​រវាងភេទដូចគ្នាក្នុង​សម័យ​បច្ចុប្បន្ន​នេះ​គឺហាក់បីជា​សាមញ្ញ​ទៅហើយ​ ព្រោះ​មនុស្សមួយចំនួនបានងាកមកស្រលាញ់គ្នាដែលមានភេទដូចគ្នា​ មិនថាតែមនុស្សស្រីជាមួយនិងមនុស្សស្រី​ ឬក៏​មនុស្សប្រុសជាមួយនិងមនុស្សប្រុសនោះទេ​។

រីឯ​ការស្រលាញ់​ភេទដូចគ្នានេះ​ គឺពិតជារឿងមួយដែលពួកគេទាំង២ត្រូវ​ដើរឆ្លងកាត់នូវរឿងដ៏ពិបាកៗជាច្រើនដូចជា​ ការរិះគន់​ មើលងាយ​ ឌឺដង​​ និងមានជាច្រើនទៀត​ទំរាំបានរស់នៅជាមួយគ្នាក្នុង​លក្ខណៈ​ពេញលេញ​។ ដោយឡែក​យោតតាម​គណនី​ហ្វេសប៊ុក​មួយ​ឈ្មោះ​ ចៅខ្មែរផ្សារ iii​ ដែលបានបង្ហោះនៅតាម​បណ្ដាញ​សង្គម​ហ្វេសបុក​កាលពី​ម្សិលមិញ​ និងបានរៀបរាប់​យ៉ាងដូច្នេះ​ថា៖

“យេីងបានតស៊ូជាមួយគ្នា យូរឆ្នាំហេីយ ក្រលំបាក គ្មានលុយសុីបាយ គេមេីលងាយ គេគិតអាក្រក់លេី គេមេីលពីចុងសក់រហូតដល់ចុងក្រចកជេីង តែនៅទីបំផុតពួកយេីងអាចកាន់ដៃគ្នាដើរចូលរោងនៅថ្ងៃ12នេះហេីយ។ ចាំបានថ្ងៃមួយ ថ្ងៃខ្ញុំដេកឈឺនៅនិងកន្ទេល គ្មានលុយសូម្បីតែ​ 100រៀល គឺមានតែគាត់ និងប្អូនប្រុសម្នាក់ឈ្មោះលក្ខ័ទេ ដែលនៅក្បែខ្ញុំ។ បងៗអាចទេ សុំកំលាំងចិត្ត និងពាក្យជូនពរម្នាក់មួយម៉ាត”។

For More Videos Amazing